Connect with us

ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​បាន​ស្លាប់​ រួម​ទាំង​ផ្ទះ​៤​ខ្នង​ដួលរលំ​ និង​៩៧​ខ្នង​ខូចខាត​ ខណៈ​ភ្លៀងលាយ​ខ្យល់​កន្ត្រាក់

បានផុស

នៅ

​ស្ត្រីម្នាក់បានស្លាប់ និង​ផ្ទះ​៤​ខ្នង​ដួល​រាប​ដល់​ដី និង​ផ្ទះ​៩៧​ខ្នង​ រង​ការ​ខូចខាត នៅ​ក្នុងឃុំ​ ចំនួន​៣ ត្រពាំងឬ​ស្សី, កំពង់ស្វាយ និង​ឃុំ​សាន​គរ ករណី​ភ្លៀង​ផ្គរ​ខ្យល់​កន្ត្រាក់ កាលពី​រសៀល​ថ្ងៃទី៥​ ខែកក្កដា ឆ្នាំ២០២១ នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អធិការ​ស្រុក​កំពង់ស្វាយ គឺ​ស្ត្រី​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ និង​របួសស្រាល​២​នាក់​ក្នុងពេល​តែមួយ ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិនោះ ស្ត្រីរងគ្រោះ​ឈ្មោះ ​ញឹ​ប ហ៊ី​ន អាយុ​៤១​ឆ្នាំ​ រស់​នៅ​ភូមិ​ឥ​ន្ត​កុមារ ឃុំ​ត្រពាំងឬ​ស្សី ស្រុក​កំពង់ស្វាយ ​ខេត្ត​កំពង់ធំ។

​លោក កែ កញ្ជ​នា អធិការដ្ឋា​ននគរបាល ស្រុកកំពង់ស្វាយ បាន​ឲ្យ​ដឹង​ថា ក្នុងករណីភ្លៀងព្យុះ នេះ បានធ្វើ​ឲ្យ​ដើមឈើ​បាក់​សង្កត់ពីលើ​អគារ បណ្តាល​ឲ្យ​ខូចខាត​ដំបូល​៣០% តែ​មិនបាន ធ្វើ ឲ្យមានមន្ត្រីណា​រងរបួស​នោះឡើយ​។ ខ្យល់​កន្ដ្រាក់​ក៏​បាន​ប៉ះពាល់​២​ភូមិ ស្លែង​និង​ភូមិ​ខ្ពស់ រលំ​ផ្ទះ​ពលរដ្ឋ​ទាំងស្រុង​ចំនួន​៣​ខ្នង ​របើក​ដំបូល​ និង​ខូចខាត​មធ្យម​៤៧​ខ្នង របួសស្រាល​២​នាក់ (​ស្រី​)​នៅ​ភូមិ​ជ័យ រលំ​រោង​ម៉ាស៊ីន តុទូរ​ទំហំ​១០×១៥​ម ១​ខ្នង របើក​ដំបូល​និង​ខូចខាត​មធ្យម ៤៩​ខ្នង សរុប​១០១​ខ្នង​៕

​អត្ថបទ៖ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម