ព័ត៌មានជាតិ
ព្រៃស្មាច់ជាង១៥ហិកតានៅស្រុកបូទុមសាគរ រងការកាប់ទន្ទ្រានយកដីពីជនខិលខូច
ព្រៃស្មាច់តូចធំប្រមាណ១៥ហិកតា រងការបំផ្លាញទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិផ្ទាល់របស់ពលរដ្ឋខិលខូចមួយចំនួនដែលជឿតាមការញុះញង់របស់មេខ្លោងនៅពីក្រោយខ្នង។ បញ្ហានេះដែរ ត្រូវបានលោកអភិបាលស្រុកព្រមានចាត់វិធានការតាមច្បាប់ផងដែរ។
៣ថ្ងៃ ទាំងយប់ទាំងថ្ងៃនេះ សកម្មភាពនៃការសម្រុកកាប់ព្រៃស្មាច់ដែលជាដីបម្រុងទុករបស់អាជ្ញាធរ គឺមានក្រុមពលរដ្ឋគិតតែប្រយោជន៍ផ្ទាល់ខ្លួនមិនកោតខ្លាចក្រែងនឹងច្បាប់ នាំគ្នាចូលកាប់យ៉ាងអនាធិបតេយ្យ។

ក្នុងសន្និសីទកាសែតកាលពីរសៀលម៉ោង៤ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ លោក ហាក់ ឡេង អភិបាលស្រុកបូទូមសាគរ ចាត់ទុកថាទង្វើល្មើសលើដីរដ្ឋនេះពិតជាមានក្រុមមេខ្លោងនៅពីក្រោយខ្នងពលរដ្ឋ ទើបពលរដ្ឋហ៊ានចូលលួចកាប់យ៉ាងដូច្នេះ។ ឆ្លៀតពេលដែលអាជ្ញាធសមត្ថកិច្ចរវល់ការងារសម្របសម្រួលដោះស្រាយទប់ស្កាត់ជំងឺកូវីដ និងចាក់ថ្នាំបង្ការជំងឺនេះជូនពលរដ្ឋដែលពុំទាន់បានចាក់។
លោកអភិបាលស្រុកបូទុមសាគរ ក៏ព្រមានដល់មេខ្លោង និងពលរដ្ឋមួយចំនួនដែលជឿតាមការញុះញង់លួចកាប់ទន្ទ្រានដីព្រៃស្មាច់បម្រុងទុករបស់រដ្ឋធ្វើជាកម្មសិទ្ធិ ចាំបាច់ដកខ្លួនចេញជាបន្ទាន់ បើមិនចង់ប្រឈមចំពោះច្បាប់។

ដីព្រៃស្មាច់ប្រមាណ១៥ហិកតាដែលត្រូវពលរដ្ឋលួចកាប់ គឺស្ថិតនៅក្នុងភូមិតាំកង់ និងភូមិព្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ។ ទោះបីជាពួកគេលួចកាប់យកដីធ្វើជាកម្មសិទ្ធិក៏ដោយ ក៏អាជ្ញាធរមិនទទួលស្គាល់ផ្លូវច្បាប់ ត្បិតដីទាំងនោះត្រូវបានកាត់ឆ្វៀលចេញពីតំបន់ការពារប្រើប្រាស់ច្រើនយ៉ាងដងពែងក៏ដោយ ហើយឥឡូវវានៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកោះកុង។
លោក ហាក់ ឡេង អះអាងដែរថា តាមផែនការ អាជ្ញាធរខេត្តនឹងបែងចែកជូនពលរដ្ឋក្រីក្រដែលអត់មានដីធ្លីអាស្រ័យផល និងរស់នៅ ដោយក្នុងម្នាក់១ប្លង់ៗ តែពួកគេមិនរង់ចាំពេលផ្តល់ជូនរបស់ខេត្តនោះទេបែរជាប្រព្រឹត្តទង្វើខុសនឹងច្បាប់ទៅវិញ។


ទីតាំងដីព្រៃស្មាច់តូចធំ ដែលក្រុមជនខិលខូចលួចកាប់បំផ្លាញដេកដួលយ៉ាងអនាធិបតេយ្យបំផុត ដើម្បីទុកធ្វើជាកម្មសិទ្ធិនោះ គឺកន្លងទៅត្រូវបានរដ្ឋបាលស្រុកបូទុមសាគរស្នើសុំកាត់ឆ្វៀលចេញពីដីតំបន់ការពារប្រើប្រាស់ច្រើនយ៉ាងដងពែងរួចរាល់ហើយ សម្រាប់ទុកជាដីបម្រុងទុករបស់រដ្ឋបាលខេត្តកោះកុង ពេលមានតម្រូវការដោះស្រាយណាមួយទៅអនាគត។
អាជ្ញាធរដាក់ការសង្ស័យថាមកពីឈ្នួញមេខ្លោង និងពលរដ្ឋខិលខូចគិតប្រយោជន៍ផ្ទាល់ខ្លួនបានដឹងពេលនេះ ទើបនាំគ្នាកាប់ទន្ទ្រានគ្មានការអនុញ្ញាតទាំងបំពានច្បាប់ជាបន្តបន្ទាប់យ៉ាងអនាធិបតេយ្យ ខណៈហាងឆេងដីធ្លីឡើងថ្លៃ ត្បិតបរិបទសម័យកូវីដក៏ដោយចុះ៕
អត្តបទ ៖ សិរីវឌ្ឍនៈ




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?