ព័ត៌មានជាតិ
នគរបាលស្រុកបាទី ទារលុយ ៧០ ទៅ ៩០ម៉ឺនរៀលពីជនរងគ្រោះ ជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាព
ប្រជាពលរដ្ឋបានដាក់ជាចង្ងល់ទៅលើកម្លាំងនគរបាលស្រុកបាទី ខេត្តតាកែវ ក្នុងករណីឃាត់មនុស្សយកទៅឃុំឃាំង រួចហៅឪពុកម្តាយទៅសម្របសម្រួលដោយតម្រូវឲ្យបង់ប្រាក់ជាថ្នូដើម្បីដោះលែងកូនឱ្យមានសេរីភាពឡើងវិញ។

កាលពីល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានដើមកកោះ ក្នុងភូមិត្រពាំងប្រិយ៍ ឃុំចំបក់ ស្រុកបាទី មានយុវជន៧នាក់ បាននាំគ្នាអង្គុយផឹកស៊ីលេង នៅកញ្ចុះដីឡូត៍មួយកន្លែង ស្រាប់តែមាននគរបាលម្នាក់ដែលគេស្គាល់ថា នាយរងប៉ុស្តិ៍ចំបក់ បានមកសួរនាំថា នរណាបង្ហោះម៉ូតូមុននេះ? បន្ទាប់មកក៏ហៅកម្លាំងយករថយន្តមកដឹកក្រុមយុវជនទាំងនោះយកទៅអធិការស្រុកបាទីបាត់ និងឃុំខ្លួនមួយយប់ទៀតផង។ លុះព្រឹកឡើងទើបហៅឪពុកម្តាយមកសម្របសម្រួល ដោយតម្រូវឲ្យបង់លុយក្នុងម្នាក់ចំនួន៩០ម៉ឺនរៀលដើម្បីរំដោះកូនយកទៅវិញ។ តែដោយសារឪពុកម្ដាយយុវជនទាំងនោះ ខ្លះគ្មានលទ្ធភាព ទើបសុំសម្រួលត្រឹម៥០ម៉ឺនរៀល និងខ្លះទៀតមានលទ្ធភាព ក៏ព្រមបង់លុយចំនួន៩០ម៉ឺនរៀលដើម្បីយកកូនទៅផ្ទះវិញ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ ក្រុមការងារយើងបានទាក់ទងទៅលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី តាមប្រព័ន្ធតេឡេក្រាម លោកបានបញ្ជាក់ថា ការដែលឃាត់ខ្លួនយុវជនទាំង៧នាក់ខាងលើនេះ គឺមិនត្រូវឱ្យបង់ជាប្រាក់ដើម្បីជាថ្នូរដោះលែងក្មេងៗទៅវិញនោះទេ ដោយគ្រាន់តែធ្វើកិច្ចសន្យាអប់រំ រួចឲ្យទៅផ្ទះវិញ ហើយពាក់ព័ន្ធករណីខាងលើនេះ លោកនឹងធ្វើការសើបអង្កេតលើមន្ត្រីក្រោមឱវាទរបស់លោក បើមានរឿងនេះពិតមែន។
ពលរដ្ឋសង្ឃឹមថា លោកអធិការស្រុកបាទី នឹងអាចដោះស្រាយករណីនេះបានល្អ ដើម្បីជាគំរូល្អដល់កម្លាំងនគរបាលដដៃទៀត៕
អត្ថបទ ៖ សុខា

-
KPT+២២ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល