Connect with us

ព័ត៌មានជាតិ

គណៈកម្មការទាំងអស់ ចាប់ផ្តើមពិនិត្យមើលលទ្ធភាពនៃការចាក់ទៅលើកុមារ ដែលមានអាយុក្រោម១៨ឆ្នាំហើយ

បានផុស

នៅ

មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈអញ្ជើញទទួលវ៉ាក់សាំងចំនួន១លានដូស កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដានេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា គណៈកម្មការទាំងអស់ កំពុងចាប់ផ្តើមពិនិត្យមើលលទ្ធភាព នៃការចាក់ទៅលើកុមារ ដែលមានអាយុក្រោម១៨ឆ្នាំហើយ ប៉ុន្តែការងារនេះ នឹងអាចធ្វើឡើងនៅក្រោយការវ៉ាក់សាំងទៅលើប្រជាពលរដ្ឋចំនួន១០លាននាក់ចាប់។

Youth Star Cambodia – Youth in service to Cambodia
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិ មានប្រសាសន៏ថា “ឥឡូវនេះ គណៈអចិន្ត្រៃយ៍ទើបតែប្រជុំកាលពីម្សិលមិញ ហើយអនុគណៈកម្មការទាំងអស់កំពុងតែធ្វើការងារនេះហើយ គណៈកម្មការចំពោះកិច្ច ក្នុងការចាក់វ៉ាក់សាំង និងគណៈកម្មការចំពោះកិច្ចពាក់ព័ន្ធផ្សេងទៀត កំពុងតែធ្វើការងារនេះដែរ និងកំពុងតែពិនិត្យមើលលទ្ធភាព នៃការចាក់ទៅលើកុមារ ដែលមានអាយុក្រោម១៨ឆ្នាំ យើងកំពុងធ្វើការងារនេះ និងចាត់ចែងការងារនេះ ក្រោយពីចាក់ទៅលើប្រជាពលរដ្ឋទូទៅចំនួន១០លាននាក់រួចហើយ ដូច្នេះពេលនេះក្រុមការងារកំពុងតែធ្វើពិនិត្យមើលលើបញ្ហានេះ និងពិនិត្យមើលទៅលើវ៉ាក់សាំង”។

ទាក់ទងបញ្ហានេះ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានបញ្ជាក់ដែរថា មកដល់ពេលនេះ រាជរដ្ឋាភិបាលកំពុងពិនិត្យមើលលើផែនការចាក់សាំង និងយុទ្ធសាស្ត្រចាក់សាំងឡើងវិញ ពីព្រោះត្រូវគិតដល់ក្មេង ដែលមានអាយុក្រោម១៨ឆ្នាំ ហើយក្នុងនោះ ក៏កំពុងសិក្សាពីលទ្ធភាពមួយទៀត គឺការចាក់វ៉ាក់សាំងដូសទី៣ផងដែរ ប៉ុន្តែនៅចំពោះមុខ ត្រូវតែចាក់ជូនប្រជាពលរដ្ឋចំនួន១០លាននាក់ឲ្យអស់សិន។

លោក វង្សី វិស្សុត បានបញ្ជាក់ថា បច្ចុប្បន្នការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មាន៤ការដ្ឋានធំៗគឺ ទី១, ការទិញវ៉ាក់សាំង នឹងការចាក់វ៉ាក់សាំង ដែលត្រូវធ្វើអោយបានលឿន និងបានឆាប់បំផុត។ ទី២, ការបង្ការ ដែលមានវិធានការ៣កុំ និង៣ការពារ និងជៀសវាងការជួបជុំគ្នា ទោះជាជួបជុំក្នុងកម្មវិធីបុណ្យ កម្មវិធីផឹកស៊ី ឬកម្មវិធីអ្វីក៏ដោយ ការជួបជុំនេះ គឺប្រភពចំលងមួយដ៏សំខាន់។ ទី៣, ការទប់ស្កាត់ ទោះបីមានឈឺហើយក៏ដោយ គឺយើងត្រូវតែទប់ស្កាត់។ ទី៤, ការព្យាបាល ដែលជាចំនុចមួយដ៏សំខាន់ ពីព្រោះយើងមិនដឹងថា នៅពេលខាងមុខសភាពការណ៍ទៅជាយ៉ាងណានោះទេ បើល្អមិនជាអ្វីទេ ប៉ុន្តែប្រសិនបើសភាពការណ៍អាក្រក់វិញនោះ គឺយើងត្រូវមានសមត្ថភាពឆ្លើយតបឲ្យបានទាន់ពេលវេលា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម