Connect with us

ព័ត៌មានជាតិ

៦ខែជាងដើមឆ្នាំ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៣,០០០ករណី មនុស្សជាង៧,០០០នាក់

បានផុស

នៅ

ភ្នំពេញ៖ ប្រទេសកម្ពុជាមិនមែនជាប្រទេសដែលផលិតគ្រឿងញៀននោះទេ ផ្ទុយទៅវិញឧក្រិដ្ឋគ្រឿងញៀន តែងតែប៉ុនប៉ងនាំគ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីយកទៅជួញដូរ និងចែកចាយទៅកាន់បណ្តាប្រទេសផ្សេងៗទៀត។
សកម្មភាពដឹកជញ្ជូនបទល្មើសគ្រឿងញៀនទាំងអស់នេះផងដែរ សមត្ថកិច្ចកម្ពុជា តែងតែចាត់វិធានការទប់ស្កាត់គ្រប់កាលៈទេសៈ ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋគ្រឿងញៀនជាបន្តបន្ទាប់ ដែលមួយខែៗសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់ប្រទេស​កម្ពុជា បានខិតខំប្រឹងប្រែងបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនជាច្រើនករណី ព្រមទាំងចាប់យកវត្ថុតាងថ្នាំញៀនរាប់គីឡូក្រាមផងដែរ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៃ ក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ៣,៣០៦ករណី ឃាត់មនុស្ស ៧,៣៧០នាក់ ស្រី ៤០៨នាក់។ ក្នុងនោះជួញដូរ រក្សាទុក កែច្នៃចាត់ចែង ២,១៦៦ករណី ការដាំដុះ ២៩ករណី ការប្រើប្រាស់ ១,១១១ករណី និង អនុវត្ដដីកា ២៣៣ដីកា។ 

ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងសារធាតុញៀនគ្រប់ប្រភេទសរុបជាង ៧៥៤គីឡូក្រាម កញ្ឆាស្រស់ ៥៧,៥២៣ដើម និងកញ្ឆាស្ងួត ជាង ៩៩គីឡូក្រាម រថយន្ដ ៦១គ្រឿង ម៉ូតូ ១,០១៥គ្រឿង ទូរស័ព្ទ ៣,២៥៤គ្រឿង ជញ្ជីង ១៦២គ្រឿង អាវុធខ្លី ២៦ដើម និង អាវុធវែង ១៩ដើម (កែច្នៃ១៨ដើម)៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៤ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១០ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម