ព័ត៌មានជាតិ
ពលរដ្ឋ៤គ្រួសារ ដែលរស់នៅ លើចិញ្ចើមផ្លូវ សាធារណៈរបស់រដ្ឋជាច្រើនឆ្នាំ បានយល់ព្រមរុះរើហើយ
ប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលរស់នៅលើចិញ្ចើមផ្លូវសាធារណៈ របស់រដ្ឋជាច្រើនឆ្នាំមកហើយនោះ បានយល់ព្រមរុះរើសំណង់មិនរៀបរយចេញ ដោយការពេញចិត្ត និងប្រកបដោយស្នាមញញឹម យ៉ាងយូរត្រឹមសប្ដាហ៍ក្រោយ។
លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានឲ្យដឹងនៅថ្ងៃទី៦ ខែកក្កដានេះថា បន្ទាប់ពីរូបលោក និងមន្រ្តីពាក់ព័ន្ធបានព្យាយាមអស់រយៈពេលជាងកន្លះឆ្នាំ ក្នុងការសម្របសម្រួលចចារ ដោះស្រាយតាមគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល ក្រោមកិច្ចសហការរបស់រដ្ឋបាលរាជធានីភ្នំពេញជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញលើកទឹកចិត្ត និងសហការឧបត្ថម្ភគាំទ្រផ្តល់លទ្ធភាពមធ្យោបាយគ្រប់បែបយ៉ាងដល់លោក អាំង សិរីពិសិដ្ឋ ដោយទីបំផុតប្រជាពលរដ្ឋចំនួន៤គ្រួសារ បានឯកភាពស្ម័គ្រចិត្តសហការ រុះរើសំណង់មិនរៀបរយ ដែលពួកគាត់រស់នៅជាច្រើនឆ្នាំមកហើយនោះ ចេញយ៉ាងយូរត្រឹមសប្តាហ៍។
បើតាមលោក អាំង សិរីពិសិដ្ឋ ប្រជាពលរដ្ឋទាំង៤គ្រួសារខាងលើនេះ រស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋផ្លូវលេខ១០១ កែងនិងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ។ ពួកគាត់សុខចិត្តរុះរើ ដោះដូរតាមគោលនយោបាយដោយការពេញចិត្ត ប្រកបដោយស្នាមញញឹម គឺដើម្បីភាពស្រស់បំព្រងនៃរាជធានីភ្នំពេញ៕ (ដោយ)៖ ឃួន សុភ័ក្រ






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ