Connect with us

ព័ត៌មានជាតិ

ស្ថានទូតកំពុងស្រាវជ្រាវ លើព័ត៌មានថា មានការសាងសង់ប្រាសាទអង្គរវត្តទី២ នៅលើទឹកដីថៃ

បានផុស

នៅ

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងប្រាប់ “កម្ពុជាថ្មី” នារសសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះថា មកដល់ពេលនេះស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបាន និងកំពុងសិក្សាស្រាវជ្រាវលើករណីដែលថា មានការសាងសង់ប្រាសាទអង្គរវត្ត ដូចប្រាសាទអង្គរវត្តរបស់កម្ពុជានៅលើទឹកដីប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក កុយ គួង ការសាងសង់ប្រាសាទ ដូចប្រាសាទអង្គរវត្តរបស់កម្ពុជា នៅលើទឹកដីប្រទេសថៃនោះ គឺស្ថិតនៅក្នុងខេត្តបូរីរ៉ាំ តែក្រសួងមិនទាន់មានកំណត់ទូត ដើម្បីធ្វើការតវ៉ានោះទេ រង់ចាំស្ថានទូតធ្វើការស្រាវជ្រាវច្បាស់លាស់​សិន។

សូមបញ្ជាក់ថា ថ្មីៗនេះមានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា មានការសាងសង់ប្រាសាទ ដូចប្រាសាទអង្គរវត្តរបស់កម្ពុជា នៅឯវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរ៉ាំ ប្រទេសថៃ ហើយក៏មានការបង្ហាញគំរូប្លង់ផងដែរ។ ព័ត៌មាននេះធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីមហាជន ជាពិសេសប្រជាពលរដ្ឋខ្មែរ ហើយក្រោយពីមានព័ត៌មាននេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានអះអាងថា ក្រសួងនឹងទាក់ទងទៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ដើម្បីស្រាវជ្រាវឱ្យបានច្បាស់លាស់លើករណីនេះ។

បើតាមព័ត៌មានផ្សេងៗបានឱ្យដឹងថា គម្រោងសាងសង់ប្រាសាទ ដូចប្រាសាទអង្គរវត្តរបស់កម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីបញ្ចប់ការសាងសង់ប្រាសាទនានានោះក្នុងវត្តនោះ ហើយគម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ ឬប្រាសាទ ដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរ (ปราสาทสีหนคร) គ្រោងនឹងសាងសង់បញ្ចប់រយៈពេល៧ឆ្នាំទៅ៨ឆ្នាំ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម១៩ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ព័ត៌មានជាតិ២៤ ម៉ោង មុន

តុលាការចោទអ្នកកាសែត និងដៃគូ ពីបទល្មើសព្រហ្មទណ្ឌមាត្រា ៤៩១ ដែលប្រឈមជាប់ពន្ធនាគារពី៦ ខែទៅ៣ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម