Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យថា ការបញ្ជាទិញ​វ៉ាក់សាំងប្រឆាំងកូវីដមានគ្រប់គ្រាន់ហើយសម្រាប់កម្ពុជា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ការបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩​សម្រេច​បាន​តាមផែនការលទ្ធកម្មក្នុងការ​ទិញវ៉ាក់សាំង ខណៈដែលវ៉ាក់សាំងដែលជាការបញ្ជាទិញ មានគ្រប់​គ្រាន់ហើយសម្រាប់កម្ពុជានៅឆ្នាំនេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី ០៦ ខែកក្កដានេះថា កម្ពុជាមិនខ្វះវ៉ាក់សាំងចាក់នោះទេ ក្រសួងបានធ្វើលទ្ធកម្មវ៉ាក់សាំង ខណៈដែល​ផែន​ការគឺនៅសល់វ៉ាក់សាំងបរិបូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបញ្ជាក់ថា នៅក្នុងខែកក្កដានេះ មានវ៉ាក់​សាំង ៥ លាន​បន្ថែមទៀត នឹងមកដល់បន្តបន្ទាប់ដែលជាការបញ្ជា​ទិញ គឺនៅថ្ងៃទី ១០ នឹងមកដល់ ៤ លាន ហើយចុងខែកក្កដា នឹង​មាន១លានទៀត ខណៈខែសីហា នឹងមាន៤ លាន​ដូសទៀត។

លោកជំទាវថ្លែងថា “សម្រាប់ខែ៧ នេះ យើងនៅសល់ ៤ លាននៅថ្ងៃ១០ នឹងមក ហើយចុងខែ មួយ​លាន​ទៀត ហើយខែ៨ នឹងមកទៀត ដូច្នេះការបញ្ជាទិញវ៉ាក់សាំងគឺគ្រប់គ្រាន់​ហើយ​សម្រាប់​កម្ពុជា”។

កម្ពុជាចំណាយថវិការប្រមាណ ១៧០ លានដុល្លារ ក្នុងការបញ្ជាទិញវ៉ាក់សាំងការពារកូវីដ១៩ ពីប្រ​ទេស​ចិន។

អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ​ណ្ឌ​ទូទាំងប្រទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៥ ខែកក្កដា អ្នកចាក់វ៉ាក់សាំងបានកើនដល់ ៤,៦ លាននាក់ ស្មើនឹង ៤៦ ភាគរយ ខណៈកំពុងសម្រុកចាក់នៅតាមបណ្តារទីប្រជុំជន និងខេត្តដែល​មាន​ហានិភ័យ៕ ដោយ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម