ព័ត៌មានជាតិ
ថ្ងៃនេះបាត់ដំបង មានអ្នកស្លាប់បន្ថែម២នាក់ និងរកឃើញអ្នកផ្ទុកកូវីដថ្មី ចំនួន៥០នាក់
បាត់ដំបងមានអ្នកស្លាប់កើនដល់៩នាក់ហើយ នេះបើតាមតួលេខ ដែលរដ្ឋបាលខេត្តបានប្រកាសនៅល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ ព្រមទាំងបានប្រកាសអត្តសញ្ញាណ និង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី បន្ថែមទៀត ដែលមានកំណើនកាន់តែខ្ពស់ រហូតដល់ ៥០ នាក់ ហើយបើគិតសរុបអ្នកផ្ទុកកូវីដនៅក្នុងខេត្ត រហូតមកទល់នឹងពេលនេះ គឺមានចំនួនរហូតដល់ ១.២២៦ នាក់ហើយ។
យោងតាមរបាយការណ៍ដែលកម្ពុជាថ្មីទទួលបាន បញ្ជាក់ពីការរកឃើញអ្នកផ្ទុកជំងឺកូវីដថ្មី បន្ថែមទៀត គឺ មានចំនួន ៥០ នាក់ ដែលក្នុងនោះ គឺពលករមកពីប្រទេសថៃមានចំនួន ៦ នាក់ ពាក់ព័ន្ធនឹងសហគមន៍២០កុម្ភៈ មានចំនួន៤៤នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ១៨ នាក់ និងស្លាប់បន្ថែមចំនួនផងដែរ។
បើគិតរហូតមកទល់និងយប់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២១នេះ អ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង មានចំនួនសរុប ១.២២៦ នាក់ ជាសះស្បើយមានចំនួន ៦៣០ នាក់ ស្លាប់បានកើនឡើងដល់ ៩ នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត មានចំនួន ៥៨៧ នាក់៕




អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត