ព័ត៌មានជាតិ
បិទផ្សារធំៗចំនួនពីរ នៅស្រុកមង្គលបូរី និងក្រុងប៉ោយប៉ែត ក្រោយរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩
ដោយសារតែមានការផ្ទុះឆ្លងរាលដាលខ្លាំងទៅៗ នៅខេត្តបន្ទាយមានជ័យ មួយរយៈចុងក្រោយនេះ ជាពិសេសក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០២១នេះ បានរកឃើញអាជីវករលក់ដូរនៅផ្សារមង្គលបូរី និងផ្សារផ្សារកណ្តាល(ផ្សារថ្មី)ធ្វើឲ្យអាជ្ញាធរចុះបិទផ្សារទាំងពីរតែម្តង។
តាមសេចក្តីជូនដំណឹងរបស់លោកអភិបាលស្រុកមង្គលបូរី នៅរសៀលថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០២១ បានជូនដំណឹងថា រដ្ឋបាលស្រុកមង្គលបូរី សូមធ្វើការបិទផ្សារមង្គលបូរី និងផ្ទះល្វែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ទាំងស្រុង ព្រោះអាជីវករលក់ដូរនៅផ្សារមង្គលបូរី រកឃើញករណីឆ្លងកូវីដ១៩ ចំនួន៣នាក់ ហើយដូចនេះ អ្នកប៉ះពាល់ផ្ទាល់ជាមួយពួកគាត់ សូមមកធ្វើសំណាក ជាបន្ទាន់ នៅបរិវេណវត្តប្ញស្សីក្រោក ។ ការបិទនេះផងដែរ លោកក៏សូមអាជីវករមេត្តាយោគយល់។





ដោយឡែក លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន ក្រុមការងារចម្រុះ ចុះរុំព័ទ្ធបិទខ្ទប់ទីតាំង ផ្សារកណ្ដាល ( ផ្សារថ្មី ) ក្រោយរកឃើញ អ្នកវិជ្ជមាន កូវីដ១៩។


សូមបញ្ជក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ខែកក្តដា ឆ្នាំ២០២១ បានឲ្យដឹងថា រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០៦ទៀត នៅថ្ងៃទី៥កក្តដា និងមានអ្នកជាសះស្បើយ ចំនួន២២នាក់ នៅថ្ងៃទី៦កក្តដានេះ៕
អត្ថបទ៖ អពៅ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ