ព័ត៌មានជាតិ
ក្រុមហ៊ុន Smart បានបញ្ចប់ការសាងសង់ស្ថានីយបណ្តាញថ្មីជាង៣០០ទីតាំង ក្នុងឆ្នាំ២០២១ ដើម្បីធ្វើឲ្យសេវា 4G LTE របស់ខ្លួនកាន់តែប្រសើរបំផុត
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានពង្រីកសេវាគ្របដណ្ដប់បណ្តាញ4G របស់ខ្លួននៅតាមបណ្ដាខេត្ត-រាជធានីក្នុងប្រទេសកម្ពុជា ដោយមានស្ថានីយទីតាំងជាង៣០០ កន្លែង ត្រូវបានដាក់ពង្រាយអំឡុងពេល៦ខែ ក្នុងឆ្នាំ២០២១ ដែលជាផ្នែកមួយនៃគម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរគមនាគមន៍របស់ខ្លួន ដែលមានទឹកប្រាក់ច្រើនជាង ៩០ លានដុល្លារ។
តាមរយៈបណ្ដាញទូរគមនាគមន៍ចំនួន៣០០ ទីតាំងថ្មីទាំងអស់នេះ ធ្វើឲ្យសេវាគ្របដណ្ដប់បណ្តាញ4G LTE និងបទពិសោធន៍នៃការទំនាក់ទំនងរបស់ក្រុមហ៊ុន Smart កាន់តែប្រសើរឡើងតាមបណ្ដាខេត្តចំនួន ៩។ ក្នុងចំណោមទីតាំងថ្មីចំនួន៣០០ កន្លែង មានទីតាំងចំនួន ៧៨ កន្លែងត្រូវបានសាងសង់ និងដាក់ដំណើរការក្នុងខេត្តសៀមរាប ចំនួន៣៧ ទីតាំងក្នុងខេត្តកំពង់ចាម ចំនួន៣៩ ទីតាំងក្នុងខេត្តបាត់ដំបង ចំនួន២៤ ទីតាំងក្នុងខេត្តបន្ទាយមានជ័យ ចំនួន១៧ ទីតាំងក្នុងខេត្តកំពង់ស្ពឺ ចំនួន៣៣ ទីតាំងក្នុងខេត្តត្បូងឃ្មុំ ចំនួន២៥ ទីតាំងក្នុងខេត្តព្រៃវែង ចំនួន២៤ ទីតាំងក្នុងខេត្តកំពង់ធំ ចំនួន២៣ ទីតាំងក្នុងខេត្តស្វាយរៀង និងចំនួន ៩ទីតាំងក្នុងខេត្តក្រចេះ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart ដើម្បីពង្រីកវិសាលភាពសេវា4Gឲ្យទូលំទូលាយ អតិថិជនដែលកំពុងប្រើប្រាស់ស៊ីមកាត 3G អាចប្ដូរស៊ីមកាត3G ទៅស៊ីមកាត4G ដោយឥតគិតថ្លៃនៅតាមសាខា Smart Shop ឫភ្នាក់ងារចែកចាយក្រុមហ៊ុន Smart។ អតិថិជនអាចរីករាយជាមួយការផ្ដល់ជូនពិសេស នៃសេវា4G លើទូរស័ព្ទស្មាតហ្វូនដោយអាចសន្សំទឹកប្រាក់យ៉ាងច្រើនរហូតដល់ទៅ ២៧០ដុល្លា ដែលជាផ្នែកមួយនៃកម្មវិធីប្រូម៉ូសិនទូរស័ព្ទ។ ដើម្បីអាចចូលរួមក្នុងកម្មវិធីនេះ អតិថិជនគ្រាន់តែយកទូរស័ព្ទរបស់ពួកគេទៅសាខា Smart Shop ហើយប្តូរឧបករណ៍អេឡិចត្រូនិករបស់ខ្លួន ដោយជ្រើសរើសប្ដូរទូរស័ព្ទស្មាតហ្វូនណាមួយដែលខ្លួនពេញចិត្ត។
នៅតាមបណ្តាខេត្តនានា ដែលក្រុមហ៊ុន Smart បានពង្រីកវិសាលភាពសេវា 4G របស់ខ្លួនដូចជា ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តស្វាយរៀង និងខេត្តក្រចេះ អតិថិជនរបស់ក្រុមហ៊ុន Smart ក៏អាចរីករាយជាមួយទិន្នន័យអិុនធឺណិតឥតគិតថ្លៃចំនួន 1GB ផងដែរ ដែលមានសុពលភាពរយៈពេល ៥ថ្ងៃ និងមានទឹកប្រាក់ក្នុងប្រព័ន្ធស្មើចំនួន 900ដុល្លារ ដោយមានសុពលភាពរយៈពេល ៣ខែ ដោយពួកគេអាចស្វែងរកបានក្នុងកម្មវិធី SmartNas រហូតដល់ថ្ងៃទី ៣១ ខែកក្កដា។


សម្រាប់អតិថិជនថ្មីទាំងអស់ ដែលចង់រីករាយជាមួយនឹងបណ្ដាញទូរគមនាគមន៍ដែលត្រូវបានពង្រឹងគុណភាពរបស់ក្រុមហ៊ុន Smart ពួកគេអាចទទួលបានការបញ្ចុះតម្លៃ ៥០ភាគរយ ចំពោះលេខពិសេសរបស់ក្រុមហ៊ុន Smart ដែលមានតម្លៃរហូតដល់ ៥៤ ដុល្លានៅតាមសាខា Smart Shop ឬ ភ្នាក់ងារចែកចាយក្រុមហ៊ុន Smart ទូទាំងប្រទេសកម្ពុជា រហូតដល់កាលបរិច្ឆេទដូចគ្នាអាស្រ័យលើខេត្តរបស់ពួកគេ។
លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “នៅក្រុមហ៊ុន Smart យើងសម្លឹងឃើញខ្លួនឯងជាក្រុមហ៊ុនដ៏សំខាន់ ដែលអាចជំរុញសក្ដានុពលឌីជីថលនៅកម្ពុជា ដែលអាចធ្វើឱ្យប្រព័ន្ធទំនាក់ទំនងលឿនរហ័ស និងមិនលំបាកសម្រាប់អ្នកប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនថាពួកគេរស់នៅទីណាក៏ដោយ។ ដោយបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់យើងទៅលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរគមនាគមន៍ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជារក្សាការទំនាក់ទំនង គឺជាកត្ដាដ៏សំខាន់នាពេលនេះ ដោយពួកយើងភាគច្រើនពឹងផ្អែកលើការ ទំនាក់ទំនងជាងពេលណាៗទាំងអស់ ដើម្បីសិក្សា និងរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ”។
លោក ថូម៉ាស បានបន្ថែមទៀតថា “ខណៈពេលបន្តការវិនិយោគជំរុញល្បឿនលឿនទៅលើសេវា 4G ទីតាំងបណ្ដាញទូរគមនាគមន៍ថ្មីជាច្រើនផ្សេងទៀត នឹងត្រូវបានគ្រោងដាក់ពង្រាយនៅប៉ុន្មានខែខាងមុខនេះ យើងក៏កំពុងទទឹងរង់ចាំជាមួយនឹងក្ដីរំភើប ដើម្បីដាក់ដំណើរការសេវាបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជាផងដែរ”។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh. ៕

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?