Connect with us

ព័ត៌មានជាតិ

៦ខែឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍​នៅរាជធានី​ភ្នំពេញ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ជាង​១០០នាក់ ​ថយចុះ​៣០​ភាគរយ​

បានផុស

នៅ

​នៅក្នុង​រយៈពេល​៦​ខែ ​ឆ្នាំ​២០២១​នេះ​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជាង​១០០​នាក់​​មានការ​ថយចុះ​៣០​ភាគរយ ​បើ​ធៀបទៅនឹង​រយៈបេល​៦​ខែ​ដូចគ្នា​ឆ្នាំ​២០២០​កន្លង​ទៅ​។​

បើតាមលោកវរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃទី៦​ ខែកក្កដា​នេះ​ថា​ ចាប់ពី​ខែមករា​រហូតមកដល់​ខែមិថុនា​ ឆ្នាំ​២០២១​នេះ ​គ្រោះ​ថ្នាក់​ចរាចរណ៍នៅ​រាជធានី​ភ្នំពេញ​បានកើត​ឡើង​ចំនួន​៣៤៧​លើក ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​១០១នាក់​និង​របួស​៤៤២​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាន​បន្តថា​ តួលេខ​នេះ​បើ​ធៀប​ទៅនឹង​រយៈបេល​៦​ខែ​ដូចគ្នា​ឆ្នាំ​២០២០​កន្លង​ទៅ​ឃើញថា មានការ​ថយចុះ​គួរឱ្យ​កត់សម្គាល់ ដោយ​ឆ្នាំ​២០២០​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដល់​ទៅ​៥២៩​លើក ​ថយចុះ​១៨២​លើក ​ស្មើនឹង​៣៤​ភាគរយ បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​១៤៤​នាក់​ថយ​៤៣​នាក់​ស្មើនឹង​៣០​ភាគរយ​និង​របួស​ចំ​នួន​៧០៨​នាក់​ ថយចុះ​២៦៦​នាក់​ស្មើនឹង​៣៨​ភាគរយ​។​

លោកបាន​ពន្យល់ថា ​មូល​ហេតុដែល​បណ្តាលឱ្យមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​រួម​មាន ការបើក​បើក​ហួស​ល្បឿន​កំណត់ ធ្វើ​ឲ្យ​យើង​បាត់បង់​ម្ចាស់ការនៅពេល​ដែលមាន​ឧបសគ្គ ដោយ​ចៃដន្យ បើកបរ​នៅក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​គ្រឿងញៀន នៅពេល​អត់ងងុយ​ខ្លាំង​ហេវ​ហត់​ខ្លាំង ការមិន​គោរព​សិទ្ធិ​អាទិភាព​នៅ​កន្លែង​ផ្លូវ​ប្រសព្វ ឬ​នៅលើ​ផ្លូវដែលមាន​សិទ្ធិ​អាទិភាពបើ​កជែងគ្នា ដោយ​ខ្វះ​ការប្រុង​ប្រយ័ត្ន ការមិន​គោរព​ច្បាប់​ចរាចរណ៍ និង​ភ្លើង​សញ្ញា​ចរាចរណ៍​និង​ការបត់​ឆ្វេង ឬ​ថយក្រោយគ្មាន​ការប្រុង​ប្រយ័ត្នជាដើម​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ២ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

Sokha Hotels

ព័ត៌មានពេញនិយម