Connect with us

ព័ត៌មានជាតិ

នៅ​វិទ្យាល័យ​វាលរេញ អ្នក​គ្រូ​លោក​គ្រូ​បង្រៀន​សិស្ស​តាម​អនឡាញ​ផង ​ចុះ​​ទៅ​តាមដាន​សិស្ស​ដល់​ផ្ទះ​ផង

បានផុស

នៅ

ខេត្តព្រះសីហនុ៖ លោក ងៀម  ស៊ីដារ៉ា នាយកវិទ្យាល័យ ហ៊ុន  សែន  វាលរេញបានមានប្រសាសន៏ថា បើ​ទោះបីជាសាលារៀន​បានផ្អាកការសិក្សាក្នុងសាលាក៏ដោយ ការសិក្សារៀនសូត្ររបស់សិស្ស និងការបង្រៀនរបស់លោកគ្រូ អ្នក គ្រូ នៅបន្តដដែលដោយការបង្រៀនតាមប្រព័ន្ធពីចម្ងាយ។ ក្រៅពីការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក សាលាក៏ប្រើប្រាស់សន្លឹកកិច្ចការតាមបែបប្រពៃណី គឺការបែងចែកលោកគ្រូអ្នកគ្រូ ចុះទៅតាមភូមិ/ឃុំ/ស្រុក ដោយវេចខ្ចប់សន្លឹកកិច្ចការបញ្ជូនដល់សិស្សានុសិស្សដែលគ្មានស្មាតហ្វូន និង​ប្រមែប្រមូល​សន្លឹកកិច្ចការពីសិស្សមកសាលារៀនវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ខណៈចុះពិនិត្យមើលសកម្មភាពនៃការបង្រៀនសិស្សតាមប្រព័ន្ធ Online នៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ០៦ កក្កដា ឆ្នាំ ២០២១ បាន​កោតសរសើរដល់លោកគ្រូអ្នកគ្រូ ដែលបានរៀបចំកម្មវិធីបង្រៀនងាយៗដើម្បីផ្តល់ឱកាស​ឲ្យ​សិស្សបានរៀនសូត្រក្នុងដំណាក់កាល ដែលសាលាមិនទាន់បានបើកដំណើរការឡើងវិញ។

ក្រៅពី​ការ​យកចិត្តទុកដាក់ពីការ​បង្រៀន​ពី​លោក​គ្រូអ្នក​គ្រូ លោក​អភិបាល​ខេត្ត​ក៏​បាន​ជំរុញ​ឲ្យ​អាណាព្យាបាល ត្រូវ​តាម​ដាន​ការ​សិក្ស​ា​របស់​កូនជាប់​ជា​ប្រចាំ ទើប​ទទួលបានលទ្ធផលល្អ។

ជាមួយគ្នានេះលោកអភិបាលខេត្តក៏លើក​ពាក់ពន្ធ័លើ​ការ​ជំរុញ​គ្រប់​មធ្យោបាយក្នុងការពង្រឹងធនធានយុវជន​ឲ្យ​បានខ្លាំងក្លា ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ក្រសួងអប់រំក្នុងការផ្តល់ចំណេះដឹង ជំនាញប៉ិនប្រសប់ និងឥរយាបទថ្លៃថ្នូរសម្រាប់​ការ​អភិវឌ្ឍ​ជាតិ។

គួរ​បញ្ជាក់​ថា នៅ​វិទ្យាល័យ ហ៊ុន  សែន  វាលរេញ បច្ចុប្បន្នមានលោកគ្រូអ្នកគ្រូ ៨៩នាក់ សិស្ស​សរុប ១៧៥១នាក់៕

អត្ថបទ៖ កោះពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៥២ នាទីutes មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម