Connect with us

ព័ត៌មានជាតិ

ម្ហូប​ចំណី​១០៤មុខ ក្នុង​ផ្សារ​ច្បារអំពៅ ត្រូវ​រក​ឃើញ​ថា​ គ្មាន​ជាតិ​គីមី

បានផុស

នៅ

​មន្ត្រី​កាំកុងត្រូល​សហការ​ជាមួយ​គ​ណៈ​កម្ម​ការគ្រប់គ្រង​ផ្សារ ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ បាន​នាំ​យក​ម្ហូបចំណី បន្លែ ផ្លែឈើ ប្រ​ហិត​ត្រី​ យក​ទៅ​ធ្វើការ​ពិសោធន៍ ​គឺ​លទ្ធផល​បញ្ជាក់​ថា ​គ្មាន​ផ្ទុក​សារជាតិ​គីមី​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ប្រភព​ពី​លោក គួច ចំណាន ប្រធាន​គ្រប់គ្រង​ផ្សារ​ច្បារអំពៅ​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២០​ ខែ​វិច្ឆិកា​នេះ ​មន្ត្រី​កាំកុងត្រូល​ដែល​ប្រចាំការ​ នៅ​ខណ្ឌ​ច្បារអំពៅ បាន​មក​សហការ​ជាមួយ​តាម​បណ្តា​ផ្សារ​ក្ នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​រួមមាន​បន្លែ ផ្លែឈើ ម្ហូបចំណី​ និង​ប្រ​ហិត​ត្រី សរុប​១០៤​មុខ​យក​ទៅ​ធ្វើការ​ពិសោធន៍​ នៅ​ក្នុង​រថយន្ត​ សម្រាប់​ការពិសោធន៍​ គឺ​លទ្ធផល​ពុំ​មាន​ផ្ទុក​សារជាតិ​គីមី​អ្វី​ឡើយ​។

​លោក​ គួច ចំណាន បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ ​បងប្អូន​អាជីវករ​ ដែល​កំពុង​លក់ដូរ​ នៅ​តាម​បណ្តា​ផ្សារ ​គឺ​ពុំបាន​យក​ម្ហូប​ចំណីរ​ត្រី​សាច់ បន្លែ បង្ការ​ដែល​ផ្ទុក​សារជាតិ​គីមី​មក​លក់ដូរ​ ក្នុង​ផ្សារ​ទៀតហើយ ព្រោះតែ​ការ​យល់​ដឹង​ពី​ច្បាប់ទម្លាប់​ ក៏ដូចជា​ប៉ះពាល់​ដល់​សុខភាព​ទាំង​ពួកគាត់​ ក៏ដូចជា​ម៉ូ​យមក​ទិញ​រាល់ថ្ងៃ​។ លោក​ប្រធាន​គ្រប់គ្រង​ផ្សារ​ច្បារអំពៅ​បាន​បន្ត​ថា សព្វថ្ងៃ​អ្នក​លក់​ដូរ​ក្នុង​ផ្សារ​តែងតែ​ទិញ​និង​ដូរ​ពី​គ្នា​ទៅវិញទៅមក ដូច្នេះ​ហើយ​ពួកគាត់​មិន​ហ៊ាន​យក​ទទួល​ទាន​ចំណី​ណា ​ដែល​មាន​ផ្ទុក​សារជាតិ​គីមី​មក​ដាក់​លក់​ឡើយ​។​ ម្យ៉ាងទៀត​ ខ្លាច​ខូច​ឈ្មោះ​ផ្សារ​ ដែល​ជា​ឆ្នាំងបាយ​របស់​ពួកគាត់​។

​ពេល​ឃើញ​លទ្ធផល​ល្អ​ប្រសើរ​បែបនេះ​ លោក​ ចេង មុនី​រ៉ា អភិបាល​នៃ​គណ​អភិបាលខណ្ឌ​ច្បារអំពៅ បាន​សំដែង​នូវ​ក្តី​រំភើប​រីករាយ​ពេល​ ដែល​បងប្អូន​អាជីវករ​លក់ដូរ​តាម​បណ្តា​ផ្សារ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ ដែល​មាន​ការ​យល់​ដឹង​ពី​បញ្ហា​សុខភាព​ ដោយ​បងប្អូន​លក់​តែ​ម្ហូបចំណី​ណា​ ដែល​គ្មាន​ផ្ទុក​សារជាតិ​គីមី​ដូច​សព្វ​ថ្ងៃ​នេះ​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម