ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងកូវីដ ចំនួន១៣នាក់បន្ថែម
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ដោយមានការខិតខំប្រឹងប្រែងស្រាវជ្រាវ រកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់ បន្ថែមទៀត។
ក្រុមការងារឆ្លើយតបបន្ទាន់បានបញ្ជាក់បន្ថែមថា គោលដៅត្រួតពិនិត្យជំងឺកូវីដ១៩ ចំនួន០៥ កន្លែង ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ត្រូវបានយកសំណាកវិភាគ លទ្ធផលរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៣ នាក់។
គិតត្រឹមម៉ោង ៥និង០០នាទីរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែងមានអ្នកឆ្លងសរុប៣៦៤នាក់ ស្រី១៦៨នាក់ ជាសះស្បើយ២៣ នាក់ស្រី ៩ នាក់ និងកំពុងសម្រាកព្យាបាល៣៤១នាក់ស្រី១៥៩នាក់៕
អត្ថបទ ៖ ងិនលីម



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ