Connect with us

ព័ត៌មានជាតិ

គណៈមេធាវី បង្កើតកម្មវិធី «៣សំណួរ» ដែលនឹងចូលរួមចំណែកផ្សព្វផ្សាយច្បាប់ និងវិជ្ជាជីវៈមេធាវី

បានផុស

នៅ

លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដួចផ្ដើមគំនិត​រៀបចំបង្កើតកម្មវិធី «៣ សំណួរ» ដែលមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ភ និងផ្សព្វផ្សាយ ជាសេនាធិការទទួលបន្ទុករៀបចំផលិត។

បើតាមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី «៣សំណួរ» នេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្សព្វ ផ្សាយច្បាប់ ជូនសាធារណៈជន ដោយបានរៀបចំជាសំណួរពាក់ព័ន្ធ នឹងច្បាប់និងវិជ្ជាជីវៈមេធាវី ចំនួន៣ សំណួរ ដែលជាសំណួរសាមញ្ញពាក់ព័ន្ធ នឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយឲ្យវាគ្មិនដែលជាមេធាវីមានចំណេះដឹងនិងបទពិសោធន៍ ផ្តល់ចម្លើយខ្លីៗ សាមញ្ញៗ ហើយមានន័យគ្រប់គ្រាន់ ធ្វើយ៉ាងណាឲ្យសាធារណៈជនងាយយល់។

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ គណៈមេធាវីបានបង្ហាញវីដេអូទី១ នៃកម្មវិធី «៣សំណួរ» នៅលើទំព័រហ្វេស ប៊ុកផ្លូវការរបស់ខ្លួន ដែលពាក់ព័ន្ធនឹង «វិជ្ជាជីវៈមេធាវី» ដោយមានការវត្តមានរបស់លោកលី ច័ន្ទតុលា ប្រធា​នគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាវាគ្មិន ហើយសំណួរទាំង៣នោះរួមមាន៖

សំណួរទី១៖ តើមេធាវីជាអ្វី?

សំណួរទី២៖ តើតួនាទីនិងការងាររបស់មេធាវីធ្វើអ្វីខ្លះ?

សំណួរទី៣៖ តើធ្វើយ៉ាងណាដើម្បីក្លាយជាមេធាវី?

ជាក្ដីរំពឹងទុក តាមរយៈកម្មវីធី «៣សំណួរ» នេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានជំនឿយ៉ាងមុតម៉ាំថាកម្មវិធីនេះនឹងចូលរួមចំណែកផ្សព្វផ្សាយច្បាប់ និងវិជ្ជាជីវៈមេធាវីជូនសាធារណៈជន បានយ៉ាងទូលំទូទាយ ហើយប្រសិនបើសាធារណជន ដែលចម្ងល់ផ្នែកច្បាប់និងវិជ្ជាជីវៈមេធាវី សូមទំនាក់ទំនងមកកាន់គណៈមេធាវី តាមទំព័រហ្វេសប៊ុកផ្លូវការ របស់គណៈមេធាវី៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម