ព័ត៌មានជាតិ
ចំនួនអ្នកស្លាប់ដោយសារពុលស្រា ស ស្រាថ្នាំ នៅស្រុកកំពង់ត្រាចកើនឡើងដល់១៦នាក់ហើយ
រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារពុលស្រា ស ស្រាថ្នាំនៅភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង និងភូមិ ឈើទាលរាំ ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានកើនឡើងដល់ចំនួន១៦នាក់ហើយ ក្នុងនោះស្រី៩នាក់ក្នុងចំណោមអ្នករងគ្រោះចំនួន៥៥នាក់ ស្រី១៩នាក់។
បើតាម លោក វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានមានប្រសាសន៍នៅយប់ថ្ងៃទី៦កក្កដានេះថា ករណីឈឺដែលសង្ស័យបណ្តាលមកពីការពុលស្រាចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ មានចំនួនសរុប ៥៥នាក់ស្រី១៩នាក់។ ក្នុងចំណោមអ្នកឈឺ ៥៥នាក់ មានអ្នកស្លាប់ចំនួន ១៦នាក់ស្រី០៩នាក់។ ក្នុងនោះករណីឈឺនៅក្នុងភូមិកោះឈ្វាំងមាន៤៥ករណីស្រី១៦នាក់ ក្នុងនោះស្លាប់១៥នាក់ស្រី០៨នាក់និងនៅ ភូមិឈើទាលរាំ ឃុំស្វាយទងខាងជើង មានអ្នកឈឺចំនួន១០នាក់ស្រី០៤នាក់ ក្នុងនោះមានស្លាប់ ០១នាក់ស្រី។

លោកវេជ្ជបណ្ឌិត បានបន្តថា ជនរងគ្រោះស្ទើរទាំងអស់បានចូលរួមពិធីបុណ្យសពឈ្មោះ “តេង ហ៊ុយ” នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ហើយក្នុងពិធីបុណ្យសពហ្នឹង អ្នកដែលបាននៅកំដរបុណ្យសពភាគច្រើនបានទទួលទានស្រាស ស្រាត្រាំថ្នាំ និង សម្ល ខពោះជ្រូកជាមួយឆៃប៉ូវ ។
លោកវេជ្ជបណ្ឌិត បានបន្តថា បន្ទាប់ពីការសម្ភាសន៍ជាមួយអ្នកឈឺ និងក្រុមគ្រួសាររបស់អ្នកស្លាប់ឃើញថាជនរងគ្រោះភាគច្រើនមានរោគសញ្ញាដូចជា ស្រវាំងភ្នែក ព្រិលភ្នែក ណែនដើមទ្រូង ចុកទ្រូង ថប់ដង្ហើម វិលមុខ ត្រជាក់ដៃជើង ងុយដេក ក្អួត រាក ឈឺក្បាល ធេងធោង អស់កម្លាំង ទន់ដៃទន់ជើង និង បាត់ស្មារតី សន្លប់។
លោក វេជ្ជបណ្ឌិត បានបន្តទៀតថា តាមការសន្និដ្ឋានដោយផ្អែកតាមសញ្ញាគ្លីនិកនិងការវិភាគលើចំនួនអ្នកបានផឹកស្រា ស ឬ ស្រាថ្នាំ និងនិយមន័យនៃការពុលមេតាណុល ក្រុមការងារអាចទាញសេចក្តីសន្និដ្ឋានបានថា ទាំងអ្នកស្លាប់ និងអ្នកឈឺ គឺអាចបណ្តាលមកពីការទទួលទានស្រា ស ឬ ស្រាថ្នាំដែលមានជាតិមេតាណុលខ្ពស់។ យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ថា ក្រុមការងារអាចប្រមូលសំណាកស្រា ស ទាំងនោះបញ្ជូនទៅមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាលរួចហើយ ដើម្បីធ្វើការវិភាគរកជាតិមេតាណុល។

លោក វេជ្ជបណ្ឌិត ញា ប៊ុនថន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំពិសា ស្រាស ស្រាថ្នាំ ដែលគ្មានប្រភពច្បាស់លាស់ ការផលិតគ្មានបច្ចេកទេស គ្មានការត្រួតពិនិត្យគុណភាពពីមន្ត្រីជំនាញ និងកុំយកជាតិមេតាណុល មកលាយធ្វើស្រាហូប ដែលធ្វើប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និង រហូតដល់ស្លាប់។ ចំណែក រដ្ឋបាលខេត្តកំពត បានប្រកាសផ្អាកអាជីវកម្មផលិតស្រាដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅទូទាំងខេត្តផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?