ព័ត៌មានជាតិ
គ្រោះរន្ទះបាញ់៦ខែនេះ ច្រើនជាងឆ្នាំមុន មនុស្សស្លាប់ និងរបូសជាង១០០នាក់
ភ្នំពេញ៖ គ្រោះមហន្តរាយធម្មជាតិរន្ទះបាញ់ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ ច្រើនជាងឆ្នាំមុន ដែលបានបណ្តាលឱ្យមនុស្សជិត៦០នាក់ស្លាប់ រងរបួសជាង៤០នាក់ និងងាប់គោក្របីជាង៣០ក្បាល។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/1-26-npoh0uc9wvb0p32buwl69pta4hsiu1hh344zr37jze.jpg)
លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ចាប់ពីខែមករារហូតមកដល់ខែមិថុនា ឆ្នាំ២០២១នេះ គ្រោះមហន្តរាយធម្មជាតិរន្ទះបាញ់បានកើតឡើងចំនួន៧០លើក ខូចខាតផ្ទះ៥ខ្នង បណ្តាលឱ្យមនុស្សស្លាប់ចំនួន៥៩នាក់ រងរបួស៤៤នាក់ និងងាប់គោក្របីចំនួន៣២ក្បាល។
លោក បានបន្តថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះខេត្តបាត់ដំបង មានស្លាប់ច្រើនជាងគេចំនួន១៤នាក់ ខេត្តកំពង់ធំ ៨នាក់ ខេត្តត្បូងឃ្មុំ ៥នាក់ បន្ទាយមានជ័យ ៤នាក់ ព្រៃវែង ៤នាក់ កំពង់ឆ្នាំង៤នាក់ សៀមរាប៣នាក់ ពោធិ៍សាត់ ៣នាក់ កំពង់ចាម ២នាក់ ក្រចេះ ២នាក់ មណ្ឌលគីរី ២នាក់ កំពត់ ២នាក់ កណ្តាល ២នាក់ ស្វាយរៀង ១នាក់ កំពង់ស្ពឺ ១នាក់ ព្រះវិហារ ១នាក់ និងឧត្តរមានជ័យ ១នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/2-5.jpg)
លោក ឃុន សុខា បានបន្តទៀតថា តួលេខនេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០កន្លងទៅឃើញថា មានការកើនឡើង ដោយ៦ខែឆ្នាំ២០២០ គ្រោះមហន្តរាយធម្មជាតិរន្ទះបាញ់បានកើតឡើងចំនួន៦១លើក ខូចខាតផ្ទះ៩ខ្នង បណ្តាលឱ្យមនុស្សស្លាប់ចំនួន២៩នាក់ រងរបួស២១នាក់ និងងាប់គោក្របីចំនួន៤៥ក្បាល។
លោក ឃុន សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះទាំងអស់គ្នានៅក្នុងរដូវភ្លៀងនេះដើម្បីកាត់បន្ថយការរងគ្រោះ និងការស្លាប់ដោយសារបាតុភូតធម្មជាតិនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/14ce9a90-4deb-11e8-9c38-67c7c7a052fb.jpg)
ចំណែកក្រសួងសុខាភិបាលតែងតែធ្វើការណែនាំដល់ប្រជាពលរដ្ឋនូវវិធីមួយចំនួនដើម្បីការពារខ្លួនពីបាតុភូតរន្ទះបាញ់នេះដូចជា នៅពេលមានផ្លេកបន្ទោរ ឬផ្គររន្ទះត្រូវបន្ទន់ខ្លួនដោយបញ្ឈរជង្គង់ទាំងពីរជិតគ្នា និងយកដៃខ្ទប់ត្រចៀក ត្រូវរត់ចេញពីទឹក ឬស្រែ នៅខាងក្នុង ឬរត់ចូលផ្ទះជាប្រញាប់ ត្រូវដកឌុយដោតភ្លើង ឬឌុយទូរសព្ទដោយទុកចំងាយ១ម៉ែត្រពីប្រភពចរន្តអគ្គិសនី និងត្រូវបន្ទន់ខ្លួនឱបក្បាលជង្គង់ និងបិទត្រចៀកទាំងសងខាងនៅក្រោមបង្គោលភ្លើង។
ជាមួយគ្នានេះដែរមិនត្រូវនិយាយទូរសព្ទនៅពេលឮសំលេងផ្គរ មិនត្រូវជិះម៉ូតូ ឬកង់នៅពេលមេឃភ្លៀង ឬអង្គុយក្នុងតង់ និងអង្គុយនៅក្រោមដើមឈើឡើយ ត្រូវអង្គុយបន្ទន់ខ្លួនដោយរក្សាចំងាយ៤ម៉ែត្រពីមែកឈើ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/b0004cb.jpg)
ចំពោះវិធីសង្គ្រោះបឋមនៅពេលមានគ្រោះរន្ទះវិញ ក្រសួងបានណែនាំឱ្យប្រជពលរដ្ឋត្រូវផ្លុំខ្យល់ចូលមាត់ និងមាត់ជាមួយជនរងគ្រោះក្នុងករណីជនរងគ្រោះមិនដកដង្ហើម និងសង្កត់ដៃទាំងពីរលើសន្ទះទ្រូងក្នុងករណីជនរងគ្រោះគ្មានជីពចរត្រូវក្រាលកន្ទេលកុំឱ្យជនរងគ្រោះនៅផ្ទាល់ដី ឬទឹកជ្រាំ ការពារដើម្បីកុំឱ្យជនរងគ្រោះរងភាពត្រជាក់ខ្លួនពេក និងចល័តជនរងគ្រោះដោយប្រុងប្រយ័ត្នក្នុងករណីជនរងគ្រោះមានបាក់ឆ្អឹង ឬហូរឈាម៕
អត្ថបទ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?