Connect with us

ព័ត៌មានជាតិ

ដឹងចំណុចទាំងអស់នេះសិន មុនសម្រេចចិត្តទិញផ្ទះ ក្លាយជាកូនបំណុលធនាគារក្នុងស្ថានភាពកូវីដ

បានផុស

នៅ

្ក្នុងស្ថានភាពកូវីដបន្តអូសបន្លាយមិនទាន់ច្បាស់លាស់នេះ មនុស្សមួយចំនួនពួកគាត់បានចាត់ទុកថា ជាឱកាសគួរទិញអចលនទ្រព្យ ដូចជាផ្ទះសម្បែងជាដើម ខណៈអ្នកខ្លះវិញ ពួកគាត់នៅតែបន្ត ប្រុងប្រយ័ត្នខ្ពស់ បារម្ភដល់ហានិភ័យដែលអាចនឹងកើតឡើងជាយថាហេតុ ដូចជាបាត់បង់ការងារ មុខជំនួញត្រូវបិទទ្វារ កន្លែងការងារមា​នបញ្ហា -ល-។

ងាកទៅសង្កេតមើលម្ចាស់គម្រោងលក់វិញ ពួកគាត់ហាក់កំពុង បន្ទូរបន្ថយលក្ខខណ្ឌទិញជាច្រើនដល់អតិថិជនច្រើនគួរសម ត្បិតស្ថានភាពកូវីដសកល ចង់ មិនចង់ កំពុងតែបង្អាក់ដំណើរការលក់គម្រោងរបស់ពួកគាត់ និងមិនដឹងថាពេលណានឹងបិទបញ្ចប់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ មុននឹងសម្រេចចិត្តទិញផ្ទះ មិនថាជាការទិញទុកសម្រាប់រស់នៅ ឬសម្រាប់វិនិយោគ និងដោយវិធីបង់ផ្តាច់ ឬវិធីបង់រំលស់ លោកអ្នក អាចសាកល្បងគិតដល់ចំណុចទាំងអស់នេះជាមុនសិន ជៀសវាងសាងបំណុលធំ ក្នុងស្ថានភាពកូវីដបន្តរាតត្បាតដូច្នេះ ៖


ទី១- ចំណូលប្រចាំខែរបស់លោកអ្នក មានស្ថិរភាព ឬនៅ?

លំនៅឋាន គឺជាគោលដៅជាអាទិភាព ដែលមនុស្សគ្រប់គ្នា ត្រូវតែមាន ដើម្បីកសាងទ្រនំគ្រួសារដ៏កក់ក្ដៅមួយ។ ប៉ុន្តែ មុនសម្រេចចិត្តទិញផ្ទះ លោកអ្នកត្រូវប្រាកដសិនថា ចំណូលប្រចាំខែ ពីការងារ ឬអាជីវកម្មលោកអ្នក ក្នុងស្ថានភាពកូវីដនេះ ច្បាស់លាស់ និងរឹងមាំ ហើយឬនៅ?

ក្រៅពីនោះ បើសិនជាលោកអ្នកទម្លាក់លុយទិញផ្ទះពេលនេះ តើថ្លៃចំណាយចាំបាច់ផ្សេងៗទៀត បានទូរទាត់ហើយ ឬនៅ? ក្រោយចំណាយរួច សល់ប្រាក់បម្រុងទុកសម្រាប់ចំណាយពេលមានហានិភ័យខ្លះដែរ ឬទេ

ទី២- តើតម្លៃផ្ទះ ដែលលោកអ្នកបម្រុងនឹងទិញសមស្របតាមតម្លៃទីផ្សារទេ?

ត្រូវបន្តសួរខ្លួនឯងទៀតថា តើតម្លៃផ្ទះ ពេលនេះជាតម្លៃសមស្របតាមទីផ្សារ ឬទាបជាងទីផ្សារ? ជាទូទៅក្នុងស្ថានភាពកូវីដកំពុងរាតត្បាតដូច្នេះ សឹងតែគ្រប់ម្ចាស់គម្រោង ឬម្ចាស់បុរី បានទម្លាក់គោលការណ៍បង់ប្រាក់ពិសេស ការលក់បញ្ចុះតម្លៃផ្ទះទាបជាងទីផ្សារ ជាពិសេសលក្ខខណ្ឌបង់រំលស់ ដែលផ្ដល់ផលចំណេញដល់លោកអ្នកជាដើម។

ហេតុដូច្នេះ ត្រូវប្រាកដថា លោកអ្នកបានស្រាវជ្រាវ ប្រមូលព័ត៌មានពីម្ចាស់គម្រោង បានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តទិញផ្ទះ ឬក្លាយខ្លួនជាកូនបំណុលរបស់ធនាគារ

ទី៣- បានប្រមូលព័ត៌មានពីលក្ខខណ្ឌផ្ដល់កម្ចីពិសេសៗពីធនាគារច្រើនទេ?

ចំណុចនេះ ក៏សំខាន់ខ្លាំងដែរ ក្រៅពីលោកអ្នកស៊ើបសួរពីលក្ខខណ្ឌបង់ប្រាក់ និងប្រូម៉ូសិនលក់បញ្ចុះតម្លៃ ពីម្ចាស់បុរីទាំងឡាយហើយ សូមកុំភ្លេចបន្តប្រមូលព័ត៌មានទូទៅពីបណ្ដាធនាគារនានា ព្រោះក្នុងស្ថានភាពកូវីដនេះ ធនាគារនីមួយៗ ក៏កំពុងប្រកួតប្រជែងលើការផ្ដល់អត្រាការប្រាក់ទាប ជូនអតិថិជនរបស់ខ្លួនដូចគ្នាដែរ។

ដូច្នេះចង់ ឬមិនចង់ លោកអ្នកត្រូវតែប្រាកដថា បើសិនជាទិញផ្ទះបង់រំលស់ពេលនេះ ដាច់ខាតត្រូវតែខ្ចីពីធនាគារណា ដែលមានអត្រាការប្រាក់ទាប ហើយផ្ដល់នូវលក្ខខណ្ឌល្អៗជាច្រើនផ្សេងទៀតជាមុនសិន។

ទី៤- ប្រមូលព័ត៌មានពីតម្លៃផ្ទះសិន?

មុននឹងសម្រេចចិត្តទិញផ្ទះ អ្នកត្រូវសួរខ្លួនឯងជាមុនសិនថា តើវាសមស្របទៅនឹងស្ថានភាពបច្ចុប្បន្នរបស់អ្នកឬទេ? ហើយវាចាំបាច់ឬទេក្នុងកាលៈទេសៈបច្ចុប្បន្នរបស់អ្នក ។ បន្ទាប់មកអ្វីដែលអ្នកត្រូវធ្វើនោះ គឺតម្លៃរបស់ផ្ទះ តើអ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ដែរឬទេ?

សរុបមកវិញ មុនសម្រេចចិត្តទិញផ្ទះ និងក្លាយខ្លួនជាកូនបំណុលរយៈពេលយូររបស់ធនាគារ ក្នុងបរិបទកូវីដនេះ ត្រូវច្បាស់ខ្លួនឯងជាមុនសិន ពីប្រាក់ចំណូលប្រចាំខែ លក្ខខណ្ឌពីម្ចាស់គម្រោង ប្រមូលព័ត៌មានពីធនាគារ និងសិក្សាពីតម្លៃផ្ទះ ដែលសមស្របបំផុត ជាមួយនឹងលក្ខខណ្ឌប្រាក់ចំណូលរបស់គ្រួសារលោកអ្នក ទើបមិនមានហានិភ័យទៅថ្ងៃក្រោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម