ព័ត៌មានជាតិ
ភាពជោគជ័យ នៃអនាម័យ ជនបទ និងទឹកស្អាត
ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅសម័យនេះ គឺយល់ដឹងមានកម្រិតខ្ពស់ មិនដូចកាលពីជំនាន់បុរាណនោះឡើយ ដែលប្រជាជនយើងពុំសូវយល់ពីអនាម័យ នៃការប្រើប្រាស់បង្គន់ ឬបរិភោគទឹកស្អាត ដែលធ្វើឲ្យពួកគាត់ជួបបព្ហាសុខភាពមិនដែលស្រាកស្រាន្ត។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/photo_2021-07-07_12-26-43-1024x768.jpg)
លោកយាយ ឡុញ យឿន មានអាយុ៨៦ឆ្នាំ រស់នៅឃុំកងតាណឹង ខេត្ត(កំពង់ចាម) បានប្រាប់ឲ្យដឹងថា កាលពីជំនាន់យាយបានទៅដងទឹកទន្លេយកមកប្រើទេ គឺនៅឆ្ងាយណាស់ ដល់១គីឡូដីឯណោះ ជួនកាល ទូលផង រែកផង ក៏ មានដែរ។ ឯបង្គន់វិញកាលនោះនាំគ្នាទៅជុះតែតាមគុម្ពោធព្រៃ ឬវាលស្រែ ពាសវាល ពាសកាលទេ។ តែឥឡូវនេះមិនពិបាកឡើយ ព្រោះគេមានបង្គន់ប្រើប្រាស់គ្រប់ៗគ្នា។ ផ្ទះខ្ញុំវិញមានបង្គន់ប្រើហើយ ធ្វើអស់តម្លៃ៦០០ដុល្លាដែរ និងបាន(ត)ទឹកស្អាតសម្រាប់ប្រើផងដែរ។
ពាក់ព័ន្ធនឹងការធ្វើបង្គន់វិញ អុំស្រី អៀ ហេម មានអាយុ ៦១ ឆ្នាំ បាននិយាយថា ខ្ញុំអត់ទាន់មានលុយធ្វើបង្គន់ទេ សព្វថ្ងៃទៅបត់ជើងនៅផ្ទះកូនសិន ទម្រាំរកលុយបានយកមកធ្វើ។ ដោយឡែកកូនប្រុស អុំស្រី អៀ ហេមដែល ទើបនឹងត្រឡប់មកពីប្រទេសថៃ សន្សំលុយបានយកមកធ្វើបង្គន់នៅផ្ទះខ្លួនឯង ដែលនៅជិតផ្ទះម្ដាយដែរ។ លោកប្រាប់ថា ផ្ទះខ្ញុំធ្វើបង្គន់និងមានទឹកស្អាតប្រើតាំងពីឆ្នាំ២០១៤ ម៉្លេះ ព្រោះខ្ញុំយល់ថាការ ដើរបន្ទោរបង់ពាសវាល ពាសកាល អាចបង្កជាជំងឺផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពយើង។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/photo_2021-07-07_12-26-47-1024x768.jpg)
ដោយឡែកលោកអុំ ប៉ូ ណេង វិញ មានអាយុ ៨០ឆ្នាំ គាត់បានបង្ហាញថា កាលពីជំនាន់មុន ឃុំកងតាណឹងនេះ ប្រជាជនយើងនៅពុំទាន់មានការយល់ដឹងនៅឡើយទេ ទាំងការធ្វើបង្គន់ និងការប្រើប្រាស់ទឹកស្អាត ឃើញថា ពីមុនគាត់ច្រើនទៅដងទឹកពីទន្លេយកមកប្រើ ហើយបង្កន់វិញច្រើនតែទៅបត់ជើងពាសវាល ពាសកាល ដែលបង្ករទៅជាជំងឺ គ្រប់ប្រភេទ។តែបច្ចុប្បន្ននេះប្រជាជនយើងមានបង្គន់សឹងតែគ្រប់ផ្ទះទៅហើយ។ បើខ្ញុំគិតវិញ គឺនៅសល់តែ៣ ភាគរយទេ ដែលគាត់ពុំទាន់ធ្វើបង្គន់ប្រហែលមកពីគាត់ពុំសូវយល់ដឹងពី អនាម័យហើយ។ លោកអុំបន្តថា អ្នកខ្លះវិញសង់ផ្ទះធំៗ បែរជាមិនធ្វើបង្គន់ទៅវិញ។
លោក ឆាយ ឆុំ មេឃុំកងតាណឹងបានបញ្ជាក់ប្រាប់ថា នៅឃុំនេះ ប្រជាជនដែលមាន បង្គន់អនាម័យ ឬ ទឹកស្អាតប្រើប្រាស់ គឺ មានចំនួន 80 ភាគរយហើយ គឺមានចំនួនប្រជាជន ១៧០៦ បានធ្វើ (បង្គន់) សម្រាប់អ្នកដែលខ្វះខាតវិញ សល់តែ 3 ភាគរយ ទេ។ យើងកំពុងជំរុញឲ្យគាត់បានយល់ដឹងពីអនាម័យ ហើយងាកមកធ្វើបង្គន់ និងប្រើប្រាស់ទឹកស្អាត វិញ ដើម្បីសុខភាពរបស់ពួកគាត់ និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗបានទៀតផង។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/photo_2021-07-07_12-26-51-768x1024.jpg)
លោក ឡេង ស៊ីមផេង នាយកបណ្ដាញ ចែកចាយ ទឹកស្អាត នៅ ឃុំកងតាណឹង បានរៀបរាប់ឲ្យដឹងថា នៅ ឃុំកងតាណឹង នេះ មានការចែកចាយ ទឹកស្អាត ចំនួន 2 ឃុំ គឺ ឃុំ កងតាណឹង និងឃុំ រការអារ ហើយ បណ្ដាញ ទឹកស្អាតនេះ កើតឡើង ចំនួន 5 ឆ្នាំ ហើយ ដែលមាន គុណប្រយោជន៍ខ្លាំងណាស់ ដើម្បីជួយដល់ប្រជាជនយើង ក៏ដូចជាការជួយដល់ ពួកគាត់ ទៅទិញទឹក ដែលមានតម្លៃខ្ពស់ ហើយយើងក៏បានលក់ទឹកជូនគាត់ក្នុងតម្លៃ ១(គីប) តែ 2300 (រៀល)ទេ។ដោយពីមុនគាត់ធ្លាប់ទិញ ទឹក គេ ក្នុង ១(គីប)តម្លៃ 6000( រៀល)ឯណោះ។ដូច្នេះបណ្ដាញទឹកស្អាតរបស់យើង គឺមានប្រយោជន៍ខ្លាំងណាស់ដើម្បីជួយដល់ជីវភាពនិងសុខភាពរបស់គាត់។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/photo_2021-07-07_12-27-00-1024x768.jpg)
លោកបញ្ជាក់ថា បណ្ដាញទឹកស្អាត នេះ គឺ យើងបានសម្លាប់មេរោគ ដល់ទៅ100% ឯឋណោះ គឺ យើងធ្វើសដើម្បី ជួយ ដល់សុខភាពប្រេះសជនយើងផង។ដូច្នេះប្រជាពលរដ្ឌយើង ឥឡូវនេះ គាត់មានការយល់ដឹងច្រើនពី អនាម័យទឹកស្អាតជាពិសេស ជុំវិញការ ប្រើប្រាស់បង្គន់អនាម័យ ខ្ញុំឃើញថា ពួកគាត់បានធ្វើបង្គន់ កើន ដល់ 70% ទៅ 80% ហើយ។លោកបញ្ជាក់ថា កាលពីជំនាន់មុនប្រជាជនយើងនៅទីនេះគាត់ពុំសូវយល់ដឹងពីអនាម័យ ឡើយ។តែឥឡូវនេះមានប្រព័ន្ធ ទឹកស្អាត ប្រើប្រាស់ ថែមទាំងនៅក្នុង ឃុំ បានជំរុញឲ្យគាត់ធ្វើបង្គន់អនាម័យទៀតផង។ ឃើញថា ពេលនេះសុខភាពរបស់ប្រជាជនយើង បានល្អប្រសើរច្រើន ដែលមិនបាន ចំណាយ អស់ ថវិកា ទៅមើលជំងឺឡើយ៕
អត្ថបទ ៖ រុងរឿង
![](https://www.kampucheathmey.com/wp-content/uploads/2021/07/photo_2021-07-07_12-26-54-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/photo_2021-07-07_12-26-40-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក