ព័ត៌មានជាតិ
អ្នកលក់ខោអាវក្នុងផ្សារធំថ្មី វិជ្ជមានកូវីដ អាជ្ញាធរសម្រេចបិទតូប ២ ជាប់គ្នា
តូបលក់ខោរអាវចំនួន២ជាប់គ្នានៅក្នុងផ្សារធំថ្មីត្រូវបិទទ្វារបណ្តោះអាសន្នបន្ទាប់រកឃើញថា អ្នកលក់ខោអាវនៅតូបនោះមានវិជ្ជមានកូវីដ១៩។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩កាលពីថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅ ឬមានទំនាក់ទំនងជាមួយអ្នកលក់ខោអាវនៅតូបលេខ I1-238 – I1-239 ក្នុងផ្សារធំថ្មីខាងជ្រុងជាប់បន្ទប់ទឹក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ មូលហេតុអ្នកជំងឺ កូវីដ១៩ គឺជាអ្នកលក់ខោអាវនៅតូបខាងលើនេះ។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ និងសូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព៕
អត្ថបទ ៖ រស្មី
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង