ព័ត៌មានជាតិ
សន្និសីទកំពូលរវាងគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយ សម្រេចបានលទ្ធផល៣ ចំណុចសំខាន់ៗ
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការចូលរួមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងសន្និសីទកំពូលរវាងគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយ លើពិភពលោក តាមប្រព័ន្ធវីដេអូ កាលពីយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ហើយបើតាមលទ្ធផល កិច្ចប្រជុំនោះសម្រេចបានលទ្ធផលចចំនួន៣ចំណុច។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/CPP-116743-19-2-1024x574.jpg)
គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមនៅក្នុងសន្និសីទកំពូលរវាងគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោកតាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “ការធ្វើការដើម្បីសុភមង្គលប្រជាជន ទំនួលខុសត្រូវរបស់គណបក្សនយោបាយ” សន្និសីទកំពូលនេះត្រូវបានអញ្ជើញចូលរួមដោយគណៈប្រតិភូជាង១០,០០០នាក់ តំណាងឱ្យគណបក្សនយោបាយ និងអង្គការជាង៥០០មកពី១៦០ប្រទេស។ លោកប្រធានាធិបតី ចិន ស៊ី ជីនពីង ដែលជាអគ្គលេខាធិការ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន បានថ្លែង សុន្ទរកថាគន្លឹះនៅក្នុងសន្និសីទកំពូលនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/CPP-116743-19-1-1024x539.jpg)
សន្និសីទកំពូលនេះគឺ ជាព្រឹត្តិការណ៍ការទូតពហុភាគីដ៏មានសារៈសំខាន់មួយដែលត្រូវបាន រៀបចំឡើងនៅពេល ដែលគណបក្សកុម្មុយនីស្តចិនប្រារព្ធខួប១០០ឆ្នាំរបស់ខ្លួន។ សន្និសីទកំពូលនេះ មានបំណងពង្រឹងការផ្លាស់ប្តូរគ្នា និងការរៀនសូត្រទៅវិញទៅមកនូវបទពិសោធន៍នៃអភិបាល កិច្ចរវាងគណបក្សកុម្មុនីស្តចិន និងគណបក្សនយោបាយលើពិភពលោក រួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលមិនធ្លាប់មានក្នុងរយៈពេល១សតវត្សកន្លងមកនេះ រួមទាំងជម្ងឺរាតត្បាតសកលកូវីដ១៩ ជំរុញទស្សនវិទ្យា និងសមត្ថភាពក្នុងការស្វែងរកសុភមង្គលជូនប្រជាជន ជំរុញការអភិវឌ្ឍ និងសន្តិភាពពិភពលោក ព្រមទាំងលើកកម្ពស់ការកសាងសហគមន៍វាសនារួមមួយសម្រាប់មនុស្សជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងសន្និសីទកំពូលនេះ ដោយបានលើកឡើងអំពីសារៈ សំខាន់នៃស្ថេរភាពនយោបាយ សមភាពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង សាមគ្គីភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ និងការស្ដារសង្គមសេដ្ឋកិច្ចក្រោយជម្ងឺ កូវីដ-១៩។ សម្តេចតេជោក៏បានបញ្ជាក់ដែរថា ជំនួយរបស់ចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍរបស់ កម្ពុជាប៉ុណ្ណោះទេ តែបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ។សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអបអរសាទរដល់គណបក្សកុម្មុយនីស្តចិន ដែលបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រ ក្នុងអំឡុងពេលដ៏សំខាន់នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/CPP-116743-19-4-1024x683.jpg)
សន្និសីទកំពូលនេះ សម្រេចបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖ ទី១, សន្និសីទកំពូលនេះបានស្នើឱ្យគណបក្សនយោបាយនៅតាមបណ្តាប្រទេសទាំងអស់ ប្ដេជ្ញចិត្តក្នុងការកសាងគុណតម្លៃរួមគ្នា រួមមានសន្តិភាព ការអភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព។
ទី២, គណបក្សនយោបាយទាំងអស់ ចាំបាច់ត្រូវតែចាត់វិធានការសកម្ម ដើម្បីអនុវត្តគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ ដើម្បីសម្របសម្រួល គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការសកលលើនវានុវត្តន៍បច្ចេកវិទ្យា និងលើកកម្ពស់ការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យា។
ទី៣, គណបក្សនយោបាយមកពីបណ្តាប្រទេសទាំងអស់ ត្រូវប្តេជ្ញាសម្របសម្រួលការផ្លាស់ប្តូរគ្ន និងការរៀនសូត្រទៅវិញទៅមកលើអរិយធម៌ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដ៏រឹងមាំ ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វប្បធម៌និងសិល្បៈ កីឡា ទេសចរណ៍ និងរវាងស្ថាប័នស្រាវជ្រាវ។
សូមបញ្ជាក់ថា សន្និសីទកំពូលនេះ គឺជាកិច្ចប្រជុំជាន់ខ្ពស់បំផុត និងធំជាងគេបំផុត នៃគណបក្សនយោបាយពិភពលោក ដែលបានរៀបចំដោយគណបក្សកុម្មុយនីស្តចិន ព្រមទាំងបានរៀបចំក្នុងទម្រង់នៃអន្តរកម្ម ដ៏ស្និទ្ធស្នាល និងកិច្ចសន្ទនាដ៏ស៊ីជម្រៅ៕
អត្ថបទ៖ កោះកែវ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?