Connect with us

ព័ត៌មានជាតិ

សង្កាត់វាលស្បូវមានអ្នកឆ្លងច្រើនធ្វើឱ្យអាជ្ញាធរចុះបិទទីតាំងជាច្រើនកន្លែង

បានផុស

នៅ

ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍ពីសាលាសង្កាត់វាលស្បូវបានឱ្យដឹងនៅថ្ងៃទី០៧ ខែកក្កដានេះថា អាជ្ញាធរសង្កាត់វាលស្បូវបានចុះទៅបិទទីតាំងជាច្រើនកន្លែងក្នុងមូលដ្ឋានសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់ពីមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រសាសន៍លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ  បានឱ្យដឹងថា លោកស្រីបានដឹកនាំកម្លាំងចុះបិទទីតាំងធ្វើ​ចត្តាឡីស័កចំនួន៣ទីតាំងស្ថិតក្នុងភូមិវាលស្បូវ និងភូមិក្តីតាកុយ បន្ទាប់ពីមានអ្នកឆ្លងជំងឺកូវីដ-១៩ ត្រូវបានបញ្ជូនទៅព្យាបាល ហើយអ្នកពាក់ព័ន្ធត្រូវឱ្យធ្វើចត្តាឡីស័កក្នុងផ្ទះរយៈពេល១៤ថ្ងៃ។

លោកស្រីចៅសង្កាត់បានបញ្ជាក់ទៀតថា ក្នុងអំឡុងដើមខែកក្កដានេះក្នុងសង្កាត់វាលស្បូវមានអ្នកឆ្លងជំងឺកូវីដ-១៩ សឹងគ្រប់ភូមិ។ ក្នុងនាមជាចៅសង្កាត់វាលស្បូវលោកស្រីសំណូមពរដ៏ទទូចសុំឱ្យប្រជាពលរដ្ឋចូលរួមគោរពតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវអនុវត្ត៣កុំនិង៣ការពារឱ្យបានគ្រប់ៗគ្នាដើម្បីបង្ការខ្លួនពីជំងឺដ៏កាចសាហាវនេះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម