Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ ទទួល​អំណោយ​ពី លោក ជា កុយ ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​អូន​ព្រាល​

បានផុស

នៅ

​ឧ​ត្ត​រ​មានជ័យ ៖ នា​រសៀល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្ដម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ខេត្តឧត្ដរមានជ័យ អញ្ជើញ​ទទួល​អំណោយ​សប្បុរសជន លោក ជា កុយ ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​អូន​ព្រាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ លោក លោកស្រី​សប្បុរសជន​ដែល​បាន​ផ្តល់​អំណោយ​ជួយ​ដល់​រដ្ឋបាល​ខេត្ត ដើម្បី​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​ជីវភាព​ខ្វះខាត​ក្នុងអំឡុងពេល​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​គ្រួសារ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋបាលខេត្ត​។

អំណោយ​មនុស្សធម៌​នាពេលនេះ ជាការ​ចូល​រួម​ចំណែក​យ៉ាងសំខាន់​ជាមួយ​រដ្ឋបាលខេត្ត ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្ត ពិតជា​ឆ្លើយតប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន ដែល​ស្រប​ពេល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ កំពុង​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា នៅក្នុង​សហគមន៍ ក៏ដូចជា​ប្រជាពលរដ្ឋនៅក្នុង​ពិភពលោក ជា​រៀងរាល់​ថ្ងៃនោះ​។

​គួរ​បញ្ជាក់​ថា អំណោយ​ដែល​រដ្ឋបាលខេត្ត​ទទួលបាន​រួមមាន ម៉ាស់​ចំនួន ៥​កេស​, អាលកុល​ចំនួន ៥​កាន​, ម៉ាស៊ីន​ពិនិត្យ​កំដៅ​ចំនួន ៥​គ្រឿង និង​ថវិកា​ចំនួន និង​៤​លាន​រៀល​៕

ដោយ​ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា៣ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម