Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន នឹង​ធ្វើ​ទស្សនកិច្ច​សិក្សា​ទៅកាន់​សហគមន៍​អេកូ​ទេសចរណ៍​ខេត្តព្រះវិហារ រយៈពេល​៣​ថ្ងៃ នៅ​ដើមខែ​ធ្នូ

បានផុស

នៅ

គម្រោង​ទស្សនកិច្ច​សិក្សា​នៅ​ខេត្ត ព្រះវិហារ ដើម្បី​លើកកម្ពស់​សហគមន៍​អេកូ​ទេសចរណ៍​ក្នុង​តំបន់ការពារធម្មជាតិ របស់​ក្រសួងបរិស្ថាន ហើយ​ដែល​បាន​លើក​ពេល​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩​នោះ បានកំណត់​ឡើងវិញ​ហើយ គឺ​ចាប់ពី​នៅ​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ នេះ​បើតាម​ការបញ្ជាក់​ពី​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្ត្រា បញ្ជាក់​យ៉ាងនេះ​ថា “​គម្រោង​ដែល​យើង​គ្រោង​ទៅ​ខេត្តព្រះវិហារ ដែល​ពីមុន​បាន​កំណត់ថា នឹងធ្វើ​នៅ​ថ្ងៃទី​២០, ២១ និង​២២ ប៉ុន្តែ​ចៃដន្យ ដោយសារ​ព្រឹត្តិការណ៍​ទី​០៣ ខែវិច្ឆិកា យើង​បាន​លុបចោល លើក​ទៅ​ពេល​ក្រោយ ដូច្នេះ​ពេលនេះ​យើង​កំណត់​យក​ថ្ងៃទី​០៤ ទី​០៥ និង​ទី​០៦ ខែធ្នូ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ខេត្តព្រះវិហារ​”​។

​បើតាម​លោក នេត្រ ភក្ត្រា ប្រធានបទ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ខេត្តព្រះវិហារ ដើម្បី​លើកកម្ពស់​សហគមន៍​អេកូ​ទេសចរណ៍ និង​និរន្ត​ភាព​ជីវភាព​ក្នុង​តំបន់ការពារធម្មជាតិ​នោះ គឺ​ទី​១, ការ​ប្រមូល​ផល​ស្រូវ​ត្រយង​និង​ការទិញ​ស្រូវ​ពី​ពលរដ្ឋ ទី​២, ការ​អភិរក្ស​សត្វ​ទាព្រៃ​ស្លាប​ស​ដែល​ជា​សត្វ​ស្លាប​ដ៏​កម្រ​នៅ​លើ​ពិភពលោក ទី​៣, តំបន់​បេតិកភណ្ឌ​វប្បធម៌​ធម្មជាតិ​ភ្នំ​ត្បែង​ត្រូវ​បាន​រៀបចំ​ដាក់​ស្នើ​ជា​បញ្ជី​ត្រៀម​បម្រុង​នៃ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ទី​៤, សហគមន៍​តំបន់ការពារធម្មជាតិ​តាំងយូ​និង​កិច្ចការពារ​អភិរក្ស​ធនធានធម្មជាតិ ទី​៥, ទស្សនកិច្ច​តំបន់​ការពារ​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ពក​ភ្នំ​ត្នោត និង​ភាព​សម្បូណ៌​បែប​នៃ​ជីវៈចម្រុះ ទី​៦, កិច្ចសហការ​រវាង​ក្រសួងបរិស្ថាន និង​ប៊ី​ទ្រី និង​ទី​៧, ទេសចរណ៍ធម្មជាតិ​ជិះ​ខ្សែ​រ៉​ត​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៤ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម