ព័ត៌មានជាតិ
ម្ចាស់តោស្នើបងប្អូនដែលទៅលេង«ហ៊ីម៉ា»ត្រឹមមើល និងថតបានហើយ កុំលេងស្និទ្ធស្នាលពេក
ដោយសង្កេតឃើញមានបងប្អូនមួយចំនួននាំគ្នាចូលទៅមើលសត្វតោឈ្មោះ«ហ៊ីម៉ា»នៅក្នុងផ្ទះវីឡារបស់បុរសជនជាតិចិនឈ្មោះTOMMU ដែលត្រូវជាម្ចាស់នោះ ក៏មានការអំពាវកុំឲ្យលេងស្និតស្នាលពេក ចៀសវាងកើតមានបញ្ហាផ្សេងៗដែលមើលមិនឃើញ។
នៅលើគណនីហ្វេសប៊ុកឈ្មោះ «Qi Xiao» ដែលត្រូវបានគេស្គាល់ថា ជារបស់លោកTOM MU បានលើកឡើងថា រយ:ពេល២ថ្ងៃនេះ មានបងប្អូនជាច្រើនបានមកលេង ហ៊ីម៉ា ។ ប៉ុន្តែខ្ញុំសង្ឃឹមថា បងប្អូននៅតែបន្តការពារ និងអនុវត្តវិធានការ៣ការពារ៣កុំ អោយបានភ្ជាប់ជានិច្ច ចៀសវាងជំងឺនេះរីករាលដាល់កាន់តែខ្លាំងធ្វើអោយថ្នាក់ដឹកនាំពិបាក។

លោកនិយាយបន្តថា ហើយសង្ឃឹមថា ពេលដែលបងប្អូនមកលេង ហ៊ីម៉ា ត្រឹមមើលនិងថតបានហើយ កុំលេងស្និតស្នាលពេក ចៀសវាងការពារខ្លាចមនុស្សច្រើនធ្វើអោយវាភ័យ អាចមានបញ្ហាផ្សេងៗដែលយើងមើលមិនឃើញកើតឡើង។
ការអំពាវនាវរបស់បុរសជនជាតិចិនដែលជាម្ចាស់សត្វតោឈ្មោល«ហ៊ីម៉ា»ខាងលើនេះ គឺបន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនបាននាំគ្នាចូលទៅមើលសត្វតោក្នុងផ្ទះវីឡារបស់ខ្លួន ស្ថិតនៅផ្ទះលេខ២២ផ្លូវ៣០៦ ភូមិ៧សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។

សូមបញ្ជាប់ថា ក្រោយក្តាប់បានរឿងសត្វតោ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកាលពីថ្មីៗនេះសម្រេចឲ្យបុរសជនជាតិចិនអាចយកសត្វតោឈ្មោលមកចិញ្ចឹមនៅផ្ទះវិញ។ ជាមួយនឹងការអនុញ្ញាត ជា ករណីពិសេសនេះ សម្តេចតេជោ ក៏បានណែនាំឲ្យម្ចាស់ធ្វើទ្រុងឲ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាងផងដែរ ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី