ព័ត៌មានជាតិ
ក្រសួងសុខាភិបាលអនុញ្ញាតឱ្យប្រើប្រាស់តេស្តរហ័សរកវីរុសកូវីដ-១៩ នៅតាមផ្ទះ
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យប្រើប្រាស់តេស្តរហ័សរកវីរុសកូវីដ-១៩ នៅតាមផ្ទះឬជាលក្ខណៈឯកជនដើម្បីរួមចំណែកនៅក្នុងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។
យោងតាមសេចក្តីសម្រេចដាក់ឲ្យអនុវត្តគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកវីរុសកូវីដ-១៩របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា បុគ្គលដែលមានការសង្ស័យថាអាចមានឆ្លងជំងឺកូវីដ១៩ អាចប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ដោយខ្លួនឯងដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមវិធីសាស្រ្តនៃការប្រើប្រាស់និងការគ្រប់គ្រងកាកសំណល់របស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ និងអនុវត្តតាមគោលការណ៍ណែនាំសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីចៀសវាងការចម្លងមេរោគកូវីដ១៩ជាយថាហេតុ។
ក្រសួងបានណែនាំទៀតថា សាមីខ្លួនដែលបានធ្វើតេស្តរកមេរោគកូវីដ១៩ដោយខ្លួនឯង ហើយបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ មានកាតព្វកិច្ចជូនដំណឹងទៅមន្ត្រីសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលនៅជិតបំផុតឬទាក់ទងទៅលេខទូរសព្ទ ១២២២ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តទាក់ទងនឹងការព្យាបាលដើម្បីទទួលនូវការនៅសេវាព្យាបាលនៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឬ មណ្ឌលព្យាបាលជំងឺកូវីដ១៩ឬការព្យាបាលនៅតាមផ្ទះ យោងតាមការវាយតម្លៃកត្តាពាក់ព័ន្ធដោយមន្ត្រីសុខាភិបាល។
ក្រសួងបានបន្តទៀតថា ក្រៅពីនេះឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩នេះ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ នៅពេលមានការសង្ស័យការចម្លងរោគវីរុសកូវីដ១៩ ដើម្បីជាវិធានការតាមដានបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងនៅពេលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ១៩ដើម្បីជាវិធានការស្រាវជ្រាវ និងរកអ្នកមានវិជ្ជមានមេរោគកូវីដ១៩ តាមរយៈការពាក់ព័ន្ធដោយផ្ទាល់ឬពាក់ព័ន្ធដោយប្រយោល។
លើសពីនេះទៀត ឧបករណ៍តេស្តនេះនឹងត្រូវប្រើប្រាស់នៅតាមបណ្ដាច្រកទ្វារចេញចូលប្រទេស ដើម្បីជាមធ្យោបាយក្នុងការរកឃើញឲ្យបានឆាប់រហ័សនូវបុគ្គល ដែលផ្ទុកមេរោគវីរុសកូវីដ១៩ សំដៅទប់ស្កាត់និងគ្រប់គ្រងឱ្យបានទាន់ពេលវេលាការនាំចូលមេរោគកូវីដ១៩ ជាពិសេសមេរោគប្រភេទដែលតាឬមេរោគបំប្លែងខ្លួនថ្មីប្រភេទផ្សេងទៀតក៏ដូចជាសម្រាប់គ្រឹះស្ថានសុខាភិបាលឯកជន ស្ថាប័ន និងអង្គភាពរដ្ឋមិនមែនសុខាភិបាល ក្រុមហ៊ុនឯកជន រោងចក្រ-សហគ្រាស និងទីកន្លែងអាជីវកម្មផ្សេងទៀត ផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១០ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៣ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ