ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន គាំទ្រចំពោះការរៀបចំ កិច្ចប្រជុំកំពូលដែលលើកឡើងអំពីប្រធានបទ «សន្តិភាព» នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រចំពោះការរៀបចំ កិច្ចប្រជុំកំពូលដែលលើកឡើងអំពីប្រធានបទ «សន្តិភាព» នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគ្រោងធ្វើនៅចុងឆ្នាំ២០២១នេះ ហើយសម្ដេចក៏យល់ព្រម ធ្វើជាសហប្រធានកិត្តិយស នៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។ ការប្រកាសគាំទ្រនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំមួយ ដែលរៀបចំឡើងដោយតំណាងអង្គការសហព័ន្ធសន្តិភាពសកល (UPF) តាមរយៈប្រព័ន្ធវីដេអូ Conference។
លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានចូលរួមកិច្ចប្រជុំ ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី នាព្រឹកនេះថា កន្លងមកអង្គការUPF បានរៀបចំកិច្ចប្រជុំជាច្រើនលើកមកហើយ ដូចជាឆ្នាំ២០១៨នៅប្រទេសនេប៉ាល់, ឆ្នាំ២០១៩នៅប្រទេសកម្ពុជា, និងឆ្នាំ២០២០នៅប្រទេសកូរ៉េខាងត្បូង ហើយចំពោះកិច្ចប្រជុំនៅថ្ងៃនេះ គឺពាក់ព័ន្ធនឹងការងារបន្ទាន់មួយចំនួន ដែលត្រូវធ្វើបន្ត។


នៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះ តំណាងអង្គការUPF បានពិគ្រោះយោបល់ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការរៀបចំសកម្មភាពការងារមួយចំនួន ដែលគ្រោងរៀបចំធ្វើនៅក្នុងឆ្នាំ២០២១នេះ និងនៅពេលខាងមុខទៀត។ លោកបណ្ឌិត កៅ គឹមហួន បានឲ្យដឹងបន្តថា តំណាងអង្គការUPF បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី អំពីការរៀបចំកិច្ចប្រជុំកំពូលមួយ នៅខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះ នឹងលើកយកប្រធានបទសំខាន់ គឺពាក់ព័ន្ធនឹង «សន្តិភាព» នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយគ្នានេះតំណាងអង្គការUPS ក៏បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើជាសហប្រធានកិត្តិយស នៅក្នុងកិច្ចប្រជុំកំពូល ពាក់ព័ន្ធនឹង «សន្តិភាព»នេះផងដែរ។ ក្នុងនោះ តំណាងអង្គការUPF ក៏បានលើកឡើងអំពីពានរង្វាន់សន្តិភាពស៊ុនហាក់ និងចំណុចផ្សេងៗមួយចំនួនទៀត។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះថា សម្ដេចតេជោគាំទ្រ ចំពោះការរៀបចំផែនការសកម្មភាពនេះ ហើយបានផ្ដល់នូវយោបល់មួយចំនួន ជាពិសេសទាំងគំនិតផ្ដួចផ្ដើម។ ពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូល ដែលលើកឡើងអំពីប្រធានបទ «សន្តិភាព» នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅចុងឆ្នាំ២០២១នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសគាំទ្រ ហើយក៏ទទួលយកអញ្ជើញសម្ដេចធ្វើជាសហប្រធានកិត្តិយស នៃកិច្ចប្រជុំកំពូលស្ដីពី «សន្តិភាព»នេះដែរ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងកិច្ចប្រជុំជាមួយតំណាងអង្គការUPF ថា ការលើកឡើងប្រធានបទ «សន្តិភាព»នេះ គឺជាប្រធានបទដ៏សំខាន់សម្រាប់បណ្ដាប្រទេសមួយចំនួន នៅអាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកទាំងមូលផងដែរ។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានទទួលយកធ្វើជាបេក្ខភាព សម្រាប់ពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានលើកឡើងដោយតំណាងអង្គការUPFខាងលើនេះដែរ។
បន្ថែមពីលើនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ដែរថា ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចចាត់តាំងលោកស្រី ឃួន សុដារី និងលោក សួស យ៉ារ៉ា នឹងបន្តធ្វើការងារផ្ទាល់ជាមួយអង្គការUPF៕ (ដោយ)៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី