Connect with us

ព័ត៌មានជាតិ

ខេត្ត​ក្រចេះ​ក្រៅ​ពី​បាន​ស្ពាន​កាត់​ទន្លេ ​គ្រោង​ស្ថាបនា​ផ្លូវជាតិ​ថ្មី​មួយ​ខ្សែ​ទៀត​​ ជិះ​ទៅ​មក​​កំពង់ធំ​សៀមរាប​ កាន់តែលឿន

បានផុស

នៅ

តាម​ការ​ឲ្យ​ដឹង​​ពី​​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ក្រចេះ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ក្រៅ​ពី​គម្រោង​ស្ថាបនា​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​​ ក្រុម​បច្ចេកទេស​កំពុង​ចុះ​សិក្សា​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ជាតិ​មួយ​ខ្សែ​ទៀត​ប្រវែង​ជាង ១០០ គីឡូម៉ែត្រ​​ពី​ខេត្ត​ក្រចេះ​ទៅ​ខេត្ត​កំពង់ធំ។

លោក សាំង ប៊ុនថេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ជាតិ​ថ្មី​មួយ​ខ្សែ​នេះ​គឺ​​ផ្លូវ ៦០បេ។ បច្ចុប្បន្ន​​ក្រុម​វិស្វករ​ចិន​កំពុង​ចុះ​សិក្សា ដែល​គ្រោង​ធ្វើ​ចាប់​ពី​ស្ពាន​ទន្លេ​មេគង្គ​ថ្មី​ខេត្ត​ក្រចេះ​ ទៅ​ដល់​កំពង់ថ្ម​ក្នុង​ខេត្ត​កំពង់ធំ។

ផ្លូវស្រុកព្រែកប្រសព្វខេត្តក្រចេះ (រូបឯកសារ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​ប្រធាន​មន្ទីរសាធារណការ​ខេត្ត​ក្រចេះ តាម​ការ​សិក្សា​ផ្លូវ​ជាតិ​ថ្មី​មួយ​ខ្សែ​នេះ​ សាងសង់​កាត់តាម​​ស្រុក​ព្រែក​ប្រសព្វ​រហូត​ដល់​កំពង់ថ្ម​ខេត្ត​កំពង់ធំ មាន​ប្រវែង​ជាង ១៣០ គីឡូម៉ែត្រ។

លោក​មើល​ឃើញ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​ថ្មី​នេះ រួម​ទាំង​ស្ពាន​ឆ្លង​ទន្លេមេគង្គ​ខេត្ត​ក្រចេះ​ នឹង​រួម​ចំណែក​ជួយ​ដល់​ការ​អភិវឌ្ឍ​ខេត្ត​ក្រចេះ សម្រួល​ការ​ដឹក​ជញ្ជូននិងការ​​ធ្វើ​ដំណើរ​​របស់​ភ្ញៀវ​ទេសចរ​ពី​តំបន់​ភាគ​កណ្ដាល​មក​តំបន់​ភាគ​ឦសាន ដែល​នឹង​រុញ​កំណើន​ការអភិវឌ្ឍន៍​ និង​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​តាម​មូលដ្ឋាន។

គួរ​បញ្ជាក់​ថា ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ​​គ្រោង​បើកការដ្ឋាន​សាងសង់​នៅក្នុងឆ្នាំ​២០២១ ក្រោយ​ការសិក្សាបានបញ្ចប់។ នេះ​បើ​យោង​តាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាស​បើក​សម្ពោធ​​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បើកបរ​យានយន្តធុនធ្ងន់ កាលពីថ្ងៃទី ៤ កុម្ភៈនេះ។

ស្ពានឆ្លង​កាត់​ទន្លេ​មេគង្គ​ទីមួយ​របស់​ខេត្ត​ក្រចេះ មានប្រវែង ១ ៧៦១ ម៉ែត្រ សាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានពី​សាធារណរដ្ឋ​ប្រជាមានិតចិន ប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។

លោក សាំង ប៊ុនថេង បាន​បញ្ជាក់​ថា ទីកន្លែង​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ កំណត់ទីតាំង​​រួច​ហើយ នៅ​តែ​រង់ចាំ​ថ្ងៃ​​បើក​ការដ្ឋាន​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម