ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យ៤នាក់ មានទាំងអ្នកប៉ះកង់ និងសិស្សសាលាយកមកសួរនាំ
កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងនោះមានទាំងអ្នកប៉ះកង់ និងសិស្សសាលា ដែលជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មលើដងផ្លូវកន្លងមក។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង០០នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ ផាត មិថុនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរប៉ះកង់ ស្នាក់ភូមិតាងួន សង្កាត់កាកាបទី១។ ទី២ឈ្មោះ ចាន់ វឌ្ឍនវិបុល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅខណ្ឌ ឬស្សីកែវ។ ទី៣ឈ្មោះ ចំរើន ថុនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ក៏ស្នាក់នៅភូមិតំណាក់ ខណ្ឌសែនសុខ។ទី៤ឈ្មោះ ភឿន សុភ័ក្រដាវីត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចបានដកហូត ម៉ូតូស្កុបពីពណ៍ក្រហមស៊េរីឆ្នាំ២០១៩ ស្លាកលេខភ្នំពេញ 1EH-6580 និងស្កុបពីពណ៍ខៀវ ស៊េរី២០២០ ស្លាកលេខភ្នំពេញ 1II-2348។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ដោយកម្លាំងប៉ុស្តិ៍នគរបាលកាកាបទី១ កំពុងធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានស្របពេលនោះ ស្រាប់តែឃើញជនសង្ស័យខាងលើធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋពេលឃើញសមត្ថកិច្ចជនសង្ស័យព្យាយាមជិះម៉ូតូគេចតែត្រូវបានសមត្ថកិច្ចដេញឃាត់ខ្លួនបានភ្លាមៗយកមកសាកសួរនៅប៉ុស្តិ៍នគរបាលកាកាបទី ១ តែម្ដង។

ក្រោយពីធ្វើការឃាត់ខ្លួនរួចជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនលើកមកហើយ និងបម្រុងធ្វើសកម្មភាពឆក់ទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៤ត្រូវបានកម្លាំងប៉ុស្តិ៍មូលដ្ឋាននគរបាលកាកាបទី១កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?