Connect with us

ព័ត៌មានជាតិ

ក្រុងស្វាយរៀង បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ

បានផុស

នៅ

(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺឆ្លងកូវីដ-១៩ ប្រគេនព្រះសង្ឃ និងជូនដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅដោយឥតគិតថ្លៃ នៅមូលដ្ឋានក្រុងស្វាយរៀង។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធជាច្រើនអ្នកទៀត។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង មានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំង ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះ អាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លងក៏អ្នកជំងឺមិនធ្ងន់​ធ្ងរ និងមិនមានហានិភ័យដល់អាយុជីវិតនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំង នៅក្នុងខេត្តស្វាយរៀងកន្លងទៅ គឺបានចាក់ជូនដល់មន្ត្រី-រាជការ ហើយបច្ចុប្បន្នកំពុងចាក់ជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ កម្មករ-កម្មការិនីចំនួន៤ស្រុក-ក្រុង បន្ថែមទៀតរួមមាន៖

-១ក្រុងបាវិត៖ មានចំនួន២ទីតាំង ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យ នៃក្រសួងការពារជាតិដែលបានចាក់ដូសទី១រួចហើយ។ -២ស្រុកកំពង់រោទិ៍៖ មានចំនួន១០ទីតាំង ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។ -៣ស្រុករំដួល៖ មានចំនួន៨ទីតាំង ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។ -៤ក្រុងស្វាយរៀង៖ កំពុងបើកយុទ្ធនាការចាក់នៅថ្ងៃនេះមានចំនួន៧ទីតាំង ទទួលខុសត្រូវចាក់វ៉ាក់សាំង ដោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។

ជាមួយគ្នានេះលោកអភិបាលខេត្ត ក៏បានអំពាវនាវប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ជៀសវាងមកប្រជ្រៀតគ្នាធ្វើឲ្យបាត់សណ្ដាប់ធ្នាប់ជាដើម។ ចំពោះប្រជាពលរដ្ឋ ដែលដល់វេនមកទទួលវ៉ាក់សាំង ត្រូវអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ ដោយយកឯកសារមកជាមួយមានដូចជា៖ អត្តសញ្ញា​ណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬឯកសារពាក់ព័ន្ធនានា។ ម្យ៉ាងទៀត ក្រោយទទួលបានវ៉ាក់សាំងរួច ត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។

លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានលើកឡើងថា ការគិតគូដ៏ឈ្លាសវ៉ៃ និងប៉ិនប្រស​ព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានផ្តល់វ៉ាក់សាំងដើម្បីជូនដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ព្រះសង្ឃដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដោយឥតគិតថ្លៃ ហើយនៅថ្ងៃនេះ និងជំហានបន្តបន្ទាប់ទៀតនៅពេលខាងមុខ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល និងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ក្នុងទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ច វិលទៅរកភាពដើមវិញនាពេលខាងមុខ៕​ (ដោយ)៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម