Connect with us

ព័ត៌មានជាតិ

ដកហូត​អាល់កុល​ក្លែងក្លាយ និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មួយចំនួន​ក្នុងក្រុងដូនកែវ​

បានផុស

នៅ

មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តតាកែវ ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​នៅតាម​បណ្តា​ផ្ទះ​លក់ទំនិញ និង​ឱសថស្ថាន រកឃើញ​អាល់កុល​ក្លែងក្លាយ និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មួយចំនួន ។​

កាលពី​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តតាកែវ បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​នៅតាម​ផ្ទះ​លក់ទំនិញ និង​ឱសថស្ថាននៅ​ផ្សារ​តាកែវ ស្ថិតក្នុង​ឃុំ​រការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ជំនាញ​បានធ្វើ​ការដកហូត​អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​ប្រមាណ ៣​កាន និង២៧​ដប ស្មើនឹង ៩៦.៥០​លីត្រ និង​ម្សៅ​កាហ្វេ ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ចំនួន៣​កញ្ចប់ ស្មើនឹង ១.៥០ គីឡូក្រាម​។​

ដោយឡែក កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តតាកែវ ក៏បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​នៅតាម​បណ្តា​គេហដ្ឋាន និង​ឱសថស្ថាន នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ដកហូត អាល់កុល​មាន​សារធាតុ​មេ​តា​ណុល​ប្រមាណ ១០៧.៥​លីត្រ ក្រោយ​បានធ្វើ​តេស្ត​បឋម និង​ទំនិញ​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​មួយចំនួន រួមមាន ឡេ​លាប​ស្បែក​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ប្រមាណ ៥​គីឡូក្រាម ម្សៅ​លាប​កូនក្មេង​ហួស​កាលបរិច្ឆេទ​នៃ​ការប្រើប្រាស់​ប្រមាណ ៥​គីឡូក្រាម ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម