ព័ត៌មានជាតិ
លោក គី តិច ចេញសារណែនាំដល់ក្រុមការងារ ឲ្យយកចិត្តទុកដាក់ដោះស្រាយបញ្ចប់វិវាទជូនជនរងគ្រោះ
ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន លោក គី តិច បានចេញសារណែនាំដល់សមាជិកក្រុម ឲ្យយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល ដោះស្រាយបញ្ចប់វិវាទជូនជនរងគ្រោះ ដែលទទួលរងនូវភាពអយុត្តិធម៌ ហើយការណែនាំនេះ បានធ្វើឡើងក្រោយពីអង្កេតឃើញមួយរយៈនេះ បញ្ហារំលោភដីធ្លី ការបង្ខំទាមទារបំណុល ការបៀតបៀន រំលោភលើអនីតិជនមានសន្ទុះកើនឡើង នេះបើយោងតាមលិខិត ដែលទទួលបាននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ។

យោងតាមលិខិតនោះ លោក គី តិចក្រៅពីសួរសុខទុក្ខ សមាជិក-សមាជិកា ក៏ដូចជាក្រុមការងារ លោកបានលើកឡើងថា បញ្ហាកូវីដ១៩ ធ្វើឲ្យយើងពុំអាចជួបប្រជុំគ្នាផ្ទាល់ៗបាន ហើយការងារគ្រប់ផ្នែកសុទ្ធសឹងត្រូវបានរាំងស្ទះ ដូច្នេះសុំបងប្អូនយើងកុំភ្លេចខ្លួន “៣កុំ-៣ការពារ” ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ ។ លោកថា តាមការអង្កេតមួយរយ:នេះ បញ្ហារំលោភដីធ្លី, ការបង្ខំទាមទារបំណុល, ការបៀត បៀន រំលោភលើអនីតិជន…មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។ បញ្ហារំលោភបំពានយកដីប្រជាពលរដ្ឋស្លូតត្រង់ពីសំណាក់អ្នកមានឥទ្ធិពល និងក៏ឃើញមានការគាំទ្រ និងរួមគំនិតពីអាជ្ញាធរឃុំ ស្រុក… មួយចំនួន ។
បើតាមលោក គី តិច ប្រជាពលរដ្ឋស្លូត ត្រង់ មានជីវភាពទន់ខ្សោយ ខ្វះការការ ពារសិទ្ធិ តែងតែប្ដឹងសុំអន្តរាគមន៍ និងត្អូញត្អែរថា បានរងគ្រោះ និងរងនូវអំពើអយុត្តិធម៌ជារឿយៗ ដូច្នេះ “ខ្ញុំសុំស្នើដ៏ទទូចដល់សមាជិកក្រុមគ្រប់រូបមេត្តាយកចិត្ត ទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការទទួលទូរស័ព្ទ ជួយផ្ដល់យោបល់ ឬសម្របសម្រួលបញ្ចប់វិវាទ (ទោះជាបុរសក៏ដោយ) និងជួយទទួលការពារនៅពេលដែលប្រជាពលរដ្ឋទាក់ទងចូលមកហើយ ដែលត្រូវចំគោលការណ៍”។
លោក គី តិច រំលឹកដែរថា បច្ចុប្បន្ននេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន កំពុងទទួលបានការគាំទ្រពេញទំហឹង ពី ថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេស ពីមន្ត្រីរាជការ ពីគ្រប់និន្នាការនយោបាយ ពីប្រជា ពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ដូច្នេះដើម្បីរក្សាបាននូវតម្លៃកិត្យានុភាពរបស់ក្រុមយើងជាមេធាវីស្ម័គ្រចិត្ត ដែលទទួលបានសិទ្ធិប្រើគោរមងារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ត្រូវព្យាយាមដោយប្រុងប្រយ័ត្នអនុវត្តតួនាទី និងភារកិច្ចឲ្យ បានល្អបំផុត និងដោយពុំមានកំហុស ។
ជាមួយគ្នានោះ លោកបានស្នើសុំឲ្យជៀសវាងដាច់ខាត ការយកតួនាទីមុខងារក្រុម ទៅប្រើប្រាស់ក្នុងគោលដៅផ្សេង ឬធ្វើសកម្មភាពផ្ទុយ ដែលនាំឲ្យប៉ះពាល់កិត្តិយស និងផលប្រយោជន៍របស់ក្រុមនិងកិត្តិយស កិត្តិនាមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សមាជិកក្រុមទាំងអស់បានដឹងហើយថា កិច្ចការដែលក្រុមបានធ្វើកន្លងមក សុទ្ធសឹងតែជាការងារអនុវត្ត បទបញ្ជារបស់សម្តេចតេជោ ការងារបម្រើផលប្រយោជន៏សាធារណៈ, ប្រយោជន៏រាជរដ្ឋាភិបាល និងប្រជាជន ជាពិសេសការចូលរួមធ្វើកំណែទម្រង់លើកកម្ពស់វិស័យយុត្តិធម៌ នៅក្នុងសង្គមកម្ពុជាយើង។ គ្រប់កិច្ចការដែលយើងបានអនុវត្ត តែងទទួលបានការគាំទ្រពេញទំហឹង ពីគ្រប់មជ្ឈដ្ឋាន និងសឹងតែគ្មានមតិរិះគន់។ ទាំងនេះគឺជាគុណសម្បត្តិដ៏ធំធេង ដែលកើតចេញពីការខិតខំ ការលះបង់គ្រប់បែបយ៉ាងរបស់សមាជិកក្រុម និងជាពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
លោក គី តិច បានគោរពអរគុណ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តួចផ្តើមប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ផ្ដល់ថវិកាផ្ទាល់សម្រាប់បង្កើតឲ្យមានក្រុមមេធាវីនេះឡើង នឹងក៏សុំអរគុណដល់សមាជិកក្រុមមេធាវី ដែលបានស្ម័គ្រចិត្តសហការ ជួយគ្នាសម្រេចកិច្ចការងារគ្រប់ផ្នែក និងទទួល បានជោគ ជ័យជូនជាតិ និងប្រជាជន ដោយរក្សាបាននូវគុណតម្លៃមិនអាចកាត់ថ្លៃបាន៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក