Connect with us

ព័ត៌មានជាតិ

ដីទំនប់ទឹកប្រៃ ជាង ៨០ ហិកតានៅកោះកុង នឹងចែកជូនពលរដ្ឋក្នុងស្រុកបូទុមសាគរ

បានផុស

នៅ

ដីស្ថិតនៅក្នុងទំនប់ការពារទឹកប្រៃទំហំ ៨២.១០ ហិកតា ស្ថិតនៅក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ នឹងត្រូវបានអាជ្ញាធរខេត្តកោះកុង ត្រៀមធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន២៨៣គ្រួសារ។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា ការសម្រេចផ្ដល់ដីពលរដ្ឋនេះ​ គឺធ្វើឡើងតបតាមសំណើរបស់រដ្ឋបាលស្រុកបូទុមសាគរចំពោះការស្នើសុំជាសម្បទានដីសង្គមកិច្ច សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ២៨៣គ្រួសារ ដែលកាន់កាប់អាស្រ័យតាំងពីឆ្នាំ២០១២មក ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល គឺរដ្ឋបាលខេត្តកំពុងពិនិត្យលទ្ធភាពផ្តល់ជូន។ ដីតំបន់នេះ កន្លងមក មានជនខិលខូចទន្រ្ទានកាប់ឆ្ការយកធ្វើជាសម្បត្តិឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក សុខ សុទ្ធី ជាអភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តផងដែរនោះ ពន្យល់ដែរថា ចំពោះដីទាំងឡាយណាស្ថិតនៅខាងក្រៅទំបន់ការពារទឹកប្រៃ ដែលមានបុគ្គលខិលខូចញុះញង់ប្រជាពលរដ្ឋឲ្យទន្រ្ទានកាប់ឆ្ការយកក្នុងពេលថ្មីៗនេះ គឺ រដ្ឋបាលខេត្ត ចុចយកចំណុចនិយាមកាឲ្យបានច្បាស់លាស់ ដោយធ្វើជាសេចក្តីប្រកាសបដិសេធជាសាធារណ:។


អាជ្ញាធរខេត្ត ក៏ព្រមានទៀតថា អាជ្ញាធរសមត្ថកិច្ច ក៏កំពុងស្រាវជ្រាវរ់កបុគ្គលខិលខូចដែលជាអ្នកញុះញ៉ង់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

ទន្ទឹមនោះ លោកអភិបាលរង បានណែនាំយ៉ាងម៉ឺងម៉ាត់យកកដល់រដ្ឋបាលស្រុក និងឃុំពាក់ព័ន្ធតាមដានការពារដី​បម្រុង​ឱ្យបានត្រឹមត្រូវជៀសវាងមានការលួចទន្ទ្រានបន្ត។

ទាំងលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ និងរដ្ឋបាលឃុំភូមិ សមត្ថកិច្ចពាក់ព័ន្ធ ប្តេជ្ញាចិត្តអនុវត្តការងារ និងទប់ស្កាត់សកម្មភាពទន្រ្ទានយកដីសាធារណ:ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមឈរលើស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខច្បាប់។ ទោះមមាញឹកនឹងការងារទប់ស្កាត់និងតាមដានលើវិបត្តិភ័យជំងឺកូវីដ-១៩ក៏ដោយ៕ អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អប់រំ៖ កម្មវិធី YSEALI បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពយុវជននៅកម្ពុជាកាន់តែប្រសើរ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

តម្លៃប្រេងកើនខ្ពស់បំផុត​ក្នុងរយៈពេល​​៣ខែ ជុំវិញទណ្ឌកម្មថ្មីរបស់​អាមេរិក​លើ​រុស្ស៊ី​

ព័ត៌មានជាតិ២៥ នាទីutes មុន

ឈ្វេងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋាន​​ ដែលអភិវឌ្ឍសមត្ថភាពមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ

ព័ត៌មានជាតិ២៨ នាទីutes មុន

ក្រសួងបរិស្ថាន កំពុងរៀបចំទីលានទុកដាក់សំរាមឱ្យបានត្រឹមត្រូវទូទាំងប្រទេស

ព័ត៌មានជាតិ៣៣ នាទីutes មុន

កម្ពុជារំពឹងថា នឹងអាចលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ទាំងស្រុងនៅឆ្នាំ២០២៥នេះ

Sokha Hotels

ព័ត៌មានពេញនិយម