ព័ត៌មានជាតិ
អ្នកធ្លាប់ផ្ញើនិងដកប្រាក់ នៅវីងយីហោបញ្ញា សូមទៅធ្វើសំណាក ក្រោយម្ចាស់ផ្ទះវិជ្ជមានកូវីដ១៩
អ្នកដែលបានទៅទទួលសេវាកម្ម ផ្ញើនិងដកប្រាក់ នៅវីងមួយកន្លែងឈ្មោះ(បញ្ញា) ដែលស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ សូមមកធ្វើតេស្តសំណាក ក្រោយម្ចាស់ទីតាំងវីងនេះ វិជ្ជមានកូវីដ១៩ ទាំងពីរនាក់ប្ដីប្រពន្ធ។


យោងតាមប្រភពពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ បានប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី៨ ខែកក្កដានេះថា ខណៈនេះអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សូមប្រកាសដល់បងប្អូនប្រជាពលរដ្ឋ ដែលចេញចូលដកនិងផ្ញើប្រាក់នៅទីតាំងប្តូរប្រាក់វីង(បញ្ញា) ដែលស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ត្រូវទៅពិនិត្យសំណាកបន្ទាប់ពីម្ចាស់ទីតាំងខាងលើពីរនាក់ប្តីប្រពន្ធ វិជ្ជមានកូវីដ១៩ និងកំពុងសម្រាកព្យាបាលជំងឺ។


លោក សេង វ៉ាន់ថា បានបញ្ជាក់ទៀតថា កាលពីយប់ថ្ងៃទី៧ ខែកក្កដា ម្សិលមិញនេះ គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះមកយកអ្នកជំងឺពីរនាក់ប្ដីប្រពន្ធ ដែលប្តីមានឈ្មោះ ម៉ៅ វឹង ជាម្ចាស់ផ្ទះផ្ញើប្រាក់វីងនាំយកទៅព្យាបាល ដោយក្នុងនោះមានមនុស្សពាក់ព័ន្ធ១២នាក់ រកឃើញ៣នាក់ ហើយនៅសល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរជាច្រើនបានមកផ្តល់សេវានៅទីតាំងនេះយ៉ាងច្រើន ហើយមិនទាន់មកយកសំណាកនៅឡើយ។


ជាសំណូមពររបស់អាជ្ញាធរ គឺសុំឲ្យបងប្អូនអ្នកពាក់ព័ន្ធឬមានអាការៈប្លែកក្នុងខ្លួនក្រោយបានទៅទីតាំងវីដនោះ សូមមេត្តាឲ្យគ្រូពេទ្យមកយកសំណាកស្ថិតនៅព្រះវិហាយេស៊ូវ មានទីតាំងស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ឲ្យទាន់ពេលវេលាកុំគេចវេះឲ្យសោះ៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី