ព័ត៌មានជាតិ
កាន់ពូថៅដើរកាប់គេរបួសពេញភូមិ សាកសួរទៅថាមកពីញៀនស្រា និងប្រើប្រាស់គ្រឿងញៀន
ខេត្តបន្ទាយមានជ័យ៖ ជនវិកលចរិតម្នាក់បាត់បង់ស្មារតីដោយសាតែជក់ថ្នាំញៀន និងផឹកស្រាខ្លាំង ស្រែកឡូឡាកាន់ពូថៅដេញកាប់មនុស្សពេញភូមិបណ្តាលឲ្យរបួសធ្ងន់ស្រាល ៥នាក់ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០នៅចំណុចម្ដុំស្រាផ្តិល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានជនវិកលចរិតម្នាក់ ឈ្មោះ ក្លឹង សំណាង ប្រុស អាយុ ៣៤ ឆ្នាំ បានយកពូថៅដងឈើដេញកាប់មនុស្សពេញភូមិបណ្តាលឲ្យរបួសធ្ងន់ស្រាល ៥នាក់ លោកបានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុមចុះធ្វើប្រតិបត្តិការដល់កន្លែងកើតហេតុ បានឃើញជនសង្ស័យមានអាការ:បាត់បង់ស្មារតី ស្រែកឡូឡា ហើយមានកាន់ពូថៅនៅនឹងដៃ ព្រមទាំងមានជនរងគ្រោះដេកដួលនៅនឹងដីចំនួន៥នាក់ផងដែរ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។
ក្រោយពីសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះទាំងអស់នោះពិតប្រាកដមែន ដោយសារខ្លួនផឹកស្រា និងប្រើប្រាស់គ្រឿងញៀនខ្លាំងពេកបណ្តាលឲ្យបាត់បង់ស្មារតី។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនរងគ្រោះទាំង៥នាក់១ឈ្មោះ ឡាយ ម៉េងលាភ ភេទប្រុស អាយុ៥ឆ្នាំ រងរបួសធ្ងន់ ២ឈ្មោះ ញិន វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសធ្ងន់ ៣ឈ្មោះ ទូច ឡាយ ភេទប្រុស អាយុ៤៣ឆ្នាំ រងរួសធ្ងន់ ៤ឈ្មោះ សេង ចាន់តារា ភេទស្រី អាយុ៥១ឆ្នាំ រងរបួសស្រាល ៥ឈ្មោះ ទូច ឡុក ភេទប្រុស អាយុ៧២ឆ្នាំ រងរបួសស្រាល ទាំង៥នាក់ រស់នៅកន្លែងកើតហេតុ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការអាវុធហត្ថខេត្តចាត់ការបន្ត ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា