Connect with us

ព័ត៌មានជាតិ

អាជ្ញា​ធរខេត្តព្រះសីហនុ អំពាវ​នាវពលរដ្ឋ ប្រជានេសាទ និង​អ្នកធ្វើដំណើរតាមផ្លូវទឹក ប្រុងប្រយ័ត្នចំពោះស្ថាន​ភាពអាកាសធាតុ

បានផុស

នៅ

អាជ្ញាធរនៅខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតំបន់មាត់សមុទ្រ និងជាពិសេសប្រជានេសាទ និង​អ្នកធ្វើដំណើរតាមផ្លូវទឹក ត្រូវបានបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទៅលើបញ្ហាអាកាសធាតុ ខណៈដែល​ក្រសួង​ធនធានទឹក និងឧតុនិយម បានជូនដំណឹងថា​ នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង។

លោក ​ឃាង ភារម្យ​ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ​បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី៨ ខែកក្កដានេះថា អាជ្ញាធរខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ អំពាវនាវដល់ប្រជាពលរដ្ឋ នៅតំបន់មាត់សមុទ្រ ប្រជានេសាទ និងអ្នកធ្វើដំណើរតាមផ្លូវទឹក សូមបង្កើនការប្រុងប្រយ័ត្ន អំពីស្ថានភាពអាកាសធាតុ ក្នុងរយៈ​ពេលប៉ុន្មាន​ថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ឃាង ភារម្យ បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធទៅនឹងបញ្ហាអាកាសធាតុ គឺអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញា​ធរ​ក្រុង-ស្រុកនៅមូលដ្ឋាន យើងនឹងធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលជាប្រជានេសាទ ឬក៏អ្នកធ្វើដំណើរផ្លូវទឹក ឲ្យបង្កើនការប្រុងប្រយ័ត្នឲ្យខ្ពស់ ទៅលើបញ្ហាអាកាសធាតុ»។

សូមជម្រាបថា កាលពីដើមសប្ដាហ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ​ទី១០ កក្កដា នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ហើយនៅលើផ្ទៃសមុទ្រ នឹងអាចមាន​ភ្លៀង​ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតភ្លៀងផ្គួរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសអ្នកនេសាទ និងអ្នកដំណើរតាមសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម