Connect with us

ព័ត៌មានជាតិ

​រាជរដ្ឋាភិបាល នឹង​បង្កើន​ចំណូល​ចរន្ត​ថវិកា​រដ្ឋ ​​

បានផុស

នៅ

​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី២៣ខែតុលា២០២០ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រកម្ពុជា បានពិភាក្សាស្ដីពី “សេចក្ដី​ព្រាង​ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១” ​ដើម្បីបង្កើនចំណូលចរន្ត ថវិការដ្ឋឱ្យបាន​ស្មើ​នឹង១៨,០% នៃ ផ.ស.ស ។

​ក្របខណ្ឌថវិកាឆ្នាំ២០២១ មានគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋឱ្យបានស្មើនឹង ១៨,០% នៃ ផ.ស.ស.​ដែលមានការថយចុះចំនួន៥,៦៣ពិន្ទុភាគរយ នៃផ.ស.ស. ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២០​ពោល​គឺនឹងសម្រេចបានទាបជាងគោលដៅនៃការប្រមូលចំណូលចរន្តថវិការដ្ឋ ដែលត្រូវបានកំណត់ឱ្យកើន​ជា​មធ្យម ០,៣ ពិន្ទុភាគរយ នៃផ.ស.ស. ក្នុងមួយឆ្នាំ នៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣  គឺដោយសារកត្តាសត្យានុម័ត នៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ។

ចំណាយបន្ទុកបុគ្គលិក នេះត្រូវបានគ្រោងដោយរក្សាកម្រិតប្រាក់បៀវត្សអប្បបរមា​និងប្រាក់បៀវត្សមន្ត្រី​រាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធឆ្នាំ ២០២១ ស្មើនឹងកម្រិតឆ្នាំ២០២០ ដើម្បីសន្សំថវិកា សម្រាប់ទប់​ទល់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចសុខភាព និង​ជីវភាពរស់​នៅ​របស់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិតនៃ ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ កម្មករក្រៅប្រព័ន្ធ ក៏​ដូចជាប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។

​ទន្ទឹមនេះ សម្រាប់ឆ្នាំ២០២១នេះ​ រាជរដ្ឋាភិបាល​បានគ្រោងថវិកាចំនួន៤០ប៊ីលានរៀល ដោយ​ឡែក​ផ្សេង​ទៀត សម្រាប់ផ្តល់លទ្ធភាពដល់ក្រសួងស្ថាប័នអាចជ្រើសរើស​មន្ត្រីមានសមត្ថភាពនិង​ជំនាញខ្ពស់​ចូល​បម្រើការងាររដ្ឋ។
​ដូចឆ្នាំមុនដែរ រាជរដ្ឋាភិបាល ក៏បានគ្រោងថវិកាចំនួន៥០ប៊ីលានរៀល ​សម្រាប់មូលនិធិថែទាំសុខភាពមន្ត្រី​សាធារណៈ  អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងបានបន្តគ្រោងថវិកាចំនួន ៦ ប៊ីលានរៀលសម្រាប់​របប​សន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ  ដើម្បីលើកកម្ពស់សុខភាពមន្ត្រី​រាជ​ការស៊ី​វិល​​នៅក្នុងកញ្ចប់ថវិការ បស់ក្រសួងសុខាភិបាល។

ចំពោះ​ប្រាក់សោធន​និវត្តន៍ ក៏ត្រូវបានគ្រោងថវិកាចំនួន៣០ប៊ីលានរៀល សម្រាប់ការកាត់​បន្ថយ​គម្លាត​របប​សោធន​របស់និវត្តជន រវាងអ្នកចូលនិវត្តន៍ចាស់ និងអ្នកចូលនិវត្តន៍ថ្មី ជូនដល់និវត្ត​ជន​ដែលជាអតីត​មន្ត្រី​រាជ​ការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់អាវុធ​ ផងដែរ ។ ការគ្រោងថយចុះនេះ សម្រេចបានជារួមដោយសារគ្រប់​ក្រ​សួង​ស្ថាប័នទាំងអស់ ជាទូទៅគោរពបាននូវពិតានចំណាយគោល​ដែលរាជរដ្ឋាភិបាលបានផ្តល់​ជូន​សម្រាប់​ចំណាយ​មិនមែនបន្ទុកបុគ្គលិកក្នុងកម្រិតថវិកាវិចារណកម្មចំណាយឆ្នាំ២០២០ក្នុង ក្របខណ្ឌនៃ​ការ​ធ្លាក់ចុះនៃចំណូល និងក្នុងគោលដៅសន្សំធនធានសម្រាប់បន្តអន្តរាគមន៍ទប់ទល់នឹង​ផលប៉ះពាល់​ពី​វិបត្តិជំងកូវីដ-១៩។

ចំណាយនេះមួយភាគធំគឺមានមុខសញ្ញាចំណាយច្បាស់លាស់រួចហើយតែតម្រូវឱ្យកត់ត្រក្នុងខ្ទង់ចំណាយមិនទាន់បែងចែកនេះសិនដោយសារការតម្រូវខាងទិដ្ឋភាពបច្ចេ កទេសដែលកំណត់ដោយច្បាប់​ស្តីពីប្រព័ន្ធ​ហិរញ្ញវត្ថុសាធារណៈ និងនីតិវិធីហិរញ្ញវត្ថុជាធរមានលើកលែងតែចំណាយត្រៀមបម្រុងសម្រាប់ គ្រោះ​មហន្ត​រាយ​ធម្មជាតិ និង មុខចំណាយដូចរៀបរាប់ក្នុងមុខសញ្ញាផ្សេងៗទៀត។

ក៏ប៉ុន្តែចំណាយមានមុខសញ្ញាច្បាស់លាស់នេះ នឹងត្រូវធ្វើការផ្ទេរភ្លាមទៅតាមមុខសញ្ញា​ចំណាយ​ដែល​បាន​គ្រោងទុក តាមនីតិវិធីហិរញ្ញវត្ថុ ក្រោយពេលដែលច្បាប់ហិរញ្ញវត្ថុ ប្រចាំឆ្នាំ ចូលជាធរមាន ៕

អត្ថបទ ៖ ណារី
 
 
 
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម