Connect with us

ព័ត៌មានជាតិ

អបអរសាទរខួបលើកទី៤ ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

បានផុស

នៅ

ប្រជាពលរដ្ឋ មន្ត្រីរាជការ ក្នុងខេត្តកំពង់ធំ មានសេចក្តីត្រេតអរ ដោយប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត បានសាងនិងបន្សល់ទុកពីដូនតា ដែលស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវបានភ្ញៀវជាតិ និងអន្តរជាតិ ទូទាំងពិភពលោកស្គាល់ច្បាស់ តាមរយះការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវនឹងថ្ងៃទី (០៨ កក្កដា ២០១៧ – ០៨ កក្កដា ២០២១) និងជាការគម្រប់ខួបលើកទី៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារៀងរាល់ឆ្នាំ អាជ្ញាធរខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម សុខ លូ ជាអភិបាល នៃគណអភិបាលខេត្តធំ បានរៀបចំពិធីសែនព្រេន បួងសួងដល់អស់អ្នកតាម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃប្រឹក្សា ដែលបានតាមថែរក្សា ប្រាងប្រាសាទសំបូរព្រៃគុកនិងប្រស់ព្រហ្មអស់លោកអ្នកតូច អ្នកធំសព្វអស់នាម៉ឺនមន្រ្តីនិងកូនចៅ ឲ្យទទួលបាន សេចក្តីសុខសេចក្តីចម្រើន។

ដោយឡែកឆ្នាំនេះដោយការយកចិត្តទុកដាក់ របស់ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ មានការព្រួយបារម្ភណ៍ នៃការឆ្លងរីករាលដាល នូវមេរោគកូវិដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ និងមកចូលរួមពិធី និងឆ្លងចូលសហគម ក៏ដូចជាអនុវត្តតាមវិធានការ៣កុំ ៣ការពាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទើបសម្រេចផ្អាកការប្រារព្វពិធី តែការចង់ចាំរបស់មន្រ្តីរាជការ យុវជន ប្រជាពលរដ្ឋ មានមោទនភាព នូវថ្ងៃខួបលើកទី៣ ចុះបញ្ជីប្រាសាទសំបូរព្រៃគុគជាសម្បត្តិបេតិកភណ្ឌពិភពលោក។

តាមការសិក្សាស្រាវជ្រាវ នៅជុំវិញប្រាសាទសំបូរព្រៃគុគ មានប្រាសាទជាច្រើនគឺជាប្រភេទសំណង់ទោលដែលព័ទ្ធដោយកំពែងឥដ្ឋ ឬថ្មបាយក្រៀមជុំវិញ គិតមកទល់សព្វថ្ងៃគេបានចុះបញ្ជីជាង ៣០០ប្រាសាទ ហើយភាគច្រើនជាសំណង់ធ្វើអំពីឥដ្ឋ និងថ្មបាយក្រៀម ប្រាសាទទាំងអស់ដែលយើងឃើញមានផ្តើមកសាងឡើងនៅស.វ.ទី៧ ដល់ស.វ.ទី១១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ ។

ចំនែកឈ្មោះប្រាសាទសំខាន់នៅក្នុងចំណោមសំបូរព្រៃគុក មានក្រុមប្រាសាទយាយព័ន្ធ, ប្រាសាទតោ, ប្រាសាទសំបូរ, ប្រាសាទរបងរមាស, ប្រាសាទស្រីគ្រប់ល័ក្ខណ, ប្រាសាទខ្នាចទោល, ប្រាសាទតាមុំ, ប្រាសាទដូនមោង, ប្រាសាទត្រពាំងរពាក់.ចំនែកលក្ខណ:ពិសេសនៃប្រាសាទសំបូរព្រៃគុក គឺសំណង់ប្រាសាទរាងប្រាំបីជ្រុងដែលសាងអំពីឥដ្ឋនៅស.វ.ទី៧ ក្បាច់លម្អសិល្ប:ជាចម្លាក់ទេព ចម្លាក់រូបសត្វ ចម្លាក់រុក្ខជាតិ ដ៏ល្អប្រណីត ដែលមានទម្រង់ជាសិល្ប:ទទួលឥទ្ធិពលពីឥណ្ឌា និងមានលាយឡំជាមួយសិល្ប:ខ្មែរផ្ទាល់ផង។

លោកសុខ លូ អភិបាលខេត្តកំពង់ធំបានប្រាប់អោយដឹងតាមរយះTelegramថា ដោយកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តំបន់ប្រាសាទសំបូរព្រៃគុក បានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ សមិទ្ធផលនេះ គឺជាជោគជ័យយ៉ាងធំសម្បើមមួយសម្រាប់មាតុភូមិកម្ពុជា ដែលជាប្រទេសពោរពេញដោយសម្បត្តិវប្បធម៌ជាតិយ៉ាងសម្បូណ៌បែប ព្រមទាំងជាមោទនភាពដ៏ខ្ពង់ខ្ពស់បំផុត រដ្ឋបាលខេត្តកំពង់ធំ មន្ត្រីរាជការគ្រប់ ប្រជាជនកម្ពុជាទាំងមូល ព្រមទាំងយុវជនខ្មែរជំនាន់ក្រោយ ប្តេជ្ញាបន្តចូលរួមថែរក្សាកេរ្តិ៍មរតកដ៏មានតម្លៃបំផុតនេះ ក៏ដូចជាសិល្បៈ វប្បធម៌ ប្រពៃណីរបស់ជាតិខ្មែរយើងតាំងពីបុរាណកាល រហូតដល់បច្ចុប្បន្ននេះក្រោមម្លប់សន្តិភាពតរៀងរហូត ៕

អត្ថបទ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៩ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម