Connect with us

ព័ត៌មានជាតិ

កម្ពុជា​-​ឡាវ ឯកភាពគ្នា​ខិតខំ​ទ្វេដង បន្ត​ពង្រឹងពង្រីក​បន្ថែម​ទៀត លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍​… !

បានផុស

នៅ

ការ​ឯកភាព​គ្នា​បានធ្វើ​ឡើ​នៅក្នុង​ជំនួប​ពិភាក្សា វាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សមាជិក​គណៈអចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈ​ទាក់ទង​បរទេស នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​លោក ថង​សាវ៉ន់ តុំ​វិហា​ន ប្រធាន​គណៈ​ទាក់ទង​បរទេស គណៈកម្មាធិការ​មជ្ឈិម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ កាលពី​រសៀល​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូរ​។

យោង​តាម​ឯកសារ​លទ្ធផល​នៃ​កិច្ចប្រជុំ ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទើប​ទទួល​បាន​នា​ល្ងាច​ថ្ងៃទី​០៨ ខែកក្កដា នេះ​បាន​ឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក ថង​សា​វ៉ាន់ កុំ​វិហា បាន​សម្តែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​ដែល​បាន​ជួប​សន្ទនា​ជាមួយគ្នា​តាម​ប្រព័ន្ធ​វីដេអូ ហើយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អបអរសាទរ​ចំពោះ​លោក ថង​សាវ៉ា ភុំ វិហា ដែល​ត្រូវបាន​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ តែងតាំង​ជា​ប្រធាន​គណៈ​ទាក់ទង​បរទេស នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ដែល​សបញ្ជាក់​អំពី​ជំនឿ​ទុកចិត្ត​ពី​សំណាក់​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ថ្នាក់ដឹកនាំ​ឡាវ លើ​សមត្ថភាព បទពិសោធន៍ និង​ស្មារតី​មោះមុត របស់លោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ជា​ប្រពៃណី​រវាង​គណបក្ស រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ និង​បាន​ឯកភាព​គ្នា ការ​ចែករំលែក​ព័ត៌មាន​ទៅវិញទៅមក​ជាប្រចាំ និង​ទាន់ពេលវេលា គឺមាន​សារៈសំខាន់ និង​ជា​មូលដ្ឋាន​ចាំបាច់​សម្រាប់​ជំរុញ​កិច្ច សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​គណបក្ស និង​ប្រទេស​ទាំងពីរ​ឱ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​គ្រប់​ជ្រុងជ្រោយ​។

ភាគី​ទាំងពីរ​បានកត់សម្គាល់​ដោយ​ពេញចិត្ត ចំពោះ​យន្តការ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដែល​ប្រទេស​ទាំងពីរ​មាន ដូចជា​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ ស្តីពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ឡាវ កិច្ចប្រជុំ​គណៈ ក​ម្មា​ធិ​ការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ឡាវ កិច្ចប្រជុំ​ប្រចាំឆ្នាំ​រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​ឡាវ និង​កិច្ចប្រជុំ​រវាង​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ និង​បាន​ឯកភាព​ថា យន្តការ​ទាំងនេះ បានផ្ដល់​ឱកាស​ឱ្យ​ប្រទេស​ទាំងពីរ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ប្រកបដោយ​ផ្លែផ្កា និង​ផលប្រយោជន៍​ទៅវិញទៅមក​។​

ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​ខិតខំ​ទ្វេដង បន្ត​ពង្រឹង និង​ពង្រីក​បន្ថែមទៀត នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអប់រំ និង​សុខុមាលភាព​ប្រជាជន ដោយ​អនុវត្ត​រាល់​កិច្ចព្រមព្រៀង ឬ​អនុស្សរណៈ​យោគយល់ និង​សេចក្តីសម្រេចចិត្ត​នានា​របស់​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស និង​រដ្ឋាភិបាល ប្រទេស​ទាំងពីរ ព្រមទាំង​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅក្នុង​វេទិកា​ពហុភាគី​នានា ដើម្បី​លើកកម្ពស់​តួនាទី​របស់​បរទេស ទាំងពីរ​នៅលើ​កិច្ចការ​អន្តរជាតិ ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក សំដៅ​ធានាបាន​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

នៅក្នុង​កិច្ច​ជំនួប​នោះ ភាគី​ទាំង​ពីរបាន​ឯកភាព​គ្នា​រៀបចំ​កិច្ចប្រជុំ​កំពូល​រវាង​ប្រធាន និង​អគ្គលេខាធិការ​នៃ​គណបក្សកាន់អំណាច នៃ​ប្រទេស​ទាំងបី កម្ពុជា​-​ឡាវ​-​វៀតណាម តាម​ការ​ឯកភាពគ្នា​រួចមកហើយ នៅក្នុង​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងបី កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​។

ទន្ទឹមនេះ ភាគី​ទាំង​ពីរបាន​ជម្រាប​ជូន​គ្នា​ទៅវិញទៅមក ដោយ​សង្ខេប​អំពី​បច្ចុប្បន្នភាព​នៃ​សភាពការណ៍​ថ្មីៗ​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន​។ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​កោតសរសើរ ភាព​ប៉ិនប្រសប់​នៃ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ដែលនាំឱ្យ​ប្រទេស​មានការ​រីកចម្រើន​ជា​លំដាប់​។ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន ភាគី​មិត្ត​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា កម្ពុជា​បានដាក់​ចេញ​នូវ​គោលដៅ​អភិវឌ្ឍន៍ ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ និង​បាន​ជម្រាប​អំពី​កិច្ចការ​នៅ​ចំពោះមុខ ដែល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ និង​រៀបចំ​។

លោក ថង​សា​វ៉ាន់ ភុំ​វិហា​ន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​មគ្គុទេសក៍​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ដែល​បាន​នាំ​ឲ្យ​កម្ពុជា​ទទួលបាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ និង​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

នៅ​ចុងបញ្ចប់​នៃ​ជំនួប ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ថា ជំនួប​នេះ​ពិតជា​ទទួល​បាន​នូវ​លទ្ធផល ផ្លែផ្កា​ជាទី​គាប់ចិត្ត និង​បានរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​ពូន​ជំ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី សាមគ្គីភាព ដ៏​រឹងមាំ ភាពជា​អ្នកជិតខាង​ល្អ និង​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ ដ៏​ជិតស្និទ្ធ​រវាង​គណបក្ស រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៤៤ នាទីutes មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៥៦ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម