ព័ត៌មានជាតិ
សូមចូលរួមសោកស្ដាយ! ថ្ងៃ៨ កក្កដា នៅខេត្តកំពង់ស្ពឺ មានអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់បានស្លាប់
(កំពង់ស្ពឺ)៖ អ្នកជំងឺកូវីដ-១៩ នៅខេត្តកំពង់ស្ពឺចំនួន៣នាក់បានស្លាប់ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ដែលនាំឲ្យករណីស្លាប់សរុបនៅក្នុងខេត្តមួយនេះ កើនឡើងដល់៦៣នាក់។ នេះបើតាមការឲ្យដឹងពីលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលបានបង្ហោះគណនីហ្វេសប៊ុករបស់លោក។
លោក វ៉ី សំណាង បានសរសេរថា «ខ្ញុំសូមចូលរួមសោកស្ដាយ និងក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសពផង! នៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2021នេះ ខេត្តកំពង់ស្ពឺយើងមានអ្នកជំងឺ covid-19 ចំនួន3នាក់ បានស្លាប់បាត់បង់ជីវិត»។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តកំពង់ស្ពឺ មានករណីឆ្លងជំងឺកូវីដ-១៩សរុប២៩៧០នាក់។ ក្នុងនោះ បានជាសះស្បើយចំនួន២២៣០នាក់ និងកំពុងសម្រាកព្យាបាលចំនួន៦៧១នាក់។ ចំណែកអ្នកស្លាប់សរុបមានចំនួន៦៣នាក់។
អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានអំពាវនាវយ៉ាងដោយទទូច ដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងករណីសង្ស័យថា ខ្លួនមានអាការស្រដៀងនឹងជំងឺកូវីដ-១៩ សូមមេត្តាប្រញាប់រត់រកសេវាសុខភាពរបស់រដ្ឋ ដែលនៅជិតលោកអ្នកបំផុត ដើម្បីអាចគេចផុតពីជំងឺធ្ងន់ធ្ងរ ឬក៏សេចក្តីស្លាប់បាន។ ជាមួយគ្នានេះលោក ក៏បានអំពាវនាវជាថ្មីឲ្យប្រជាពលរដ្ឋកុំភ្លេចវិធានការ ៣កុំ ៣ការពារ ឲ្យសោះ៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ