ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់បណ្តាលឱ្យមនុស្សស្លាប់និងរបួសជាង៦០នាក់ និងប៉ះពាល់ផ្ទះសម្បែងជាង៥ពាន់ខ្នងក្នុងឆមាសទី១នេះ
នៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ គ្រោះធម្មជាតិដោយបាតុភូតខ្យល់កន្ត្រាក់បានកើតឡើងជិត១៤០លើកបណ្តាលឱ្យមនុស្សស្លាប់និងរបួសជាង៦០នាក់ និងខូចខាតផ្ទះសម្បែងជាង៥ពាន់ខ្នង។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ៦ខែឆ្នាំ២០២១នេះបាតុភូតខ្យល់កន្ត្រាក់បានកើតឡើងចំនួន១៣៨លើក បណ្តាលឱ្យរលំផ្ទះចំនួន៦០០ខ្នង របើកដំបូលផ្ទះ៤៥៦៥ខ្នង របើកសាលារៀន៣១ខ្នង ប៉ះពាល់តូបផ្សារ១០០តូប ប៉ះពាល់អគាររដ្ឋបាល១៧កន្លែង ស្លាប់មនុស្ស៥នាក់និងរបួស៥៦នាក់។

យោងតាមរបាយការណ៍ដដែលបានបន្តទៀតថា តួលេខនេះបើប្រៀបធៀបទៅនឹងរយៈពេល៦ខែដូចគ្នាឆ្នាំ២០២០កន្លងទៅឃើញថា មានការថយចុះខណៈ៦ខែឆ្នាំមុនមានបាតុភូតខ្យល់កន្ត្រាក់កើតឡើងចំនួន១៥៥លើកបណ្តាលឱ្យរលំផ្ទះចំនួន៧១១ខ្នង របើកដំបូលផ្ទះចំនួន៤៥០៥ខ្នង របើកដំបូលសាលារៀន២៤ខ្នង ប៉ះពាល់អគាររដ្ឋបាលចំនួន២៤ខ្នង ស្លាប់មនុស្ស៤នាក់និងរបួស៤៣នាក់៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត