Connect with us

ព័ត៌មានជាតិ

ខេត្ត​បុរីរម្យ​ជាប់់ឧត្តរមានជ័យ​ ជា​ខេត្ត​មាន​សំណង់​ប្រាសាទ​ខ្មែរ​ច្រើនជាង​គេ​​មួយ​ នៅទឹកដី​​ថៃ

បានផុស

នៅ

ខេត្ត​បុរីរម្យ​របស់​ថៃ​ជាប់​ខេត្ត​ឧត្តរមានជ័យ​របស់ប្រទេស​កម្ពុជា។​ អារ្យ​ធម៌​ដ៏​រុងរឿង​កាលពី​ជាង​មួយ​ពាន់​ឆ្នាំ​មុន​នា​សម័យ​​អង្គរ​បាន​គ្រប់ដណ្តប់លើទឹកដីមួយ​នេះ​ ដោយ​មាន​តឹកតាង​តាមរយៈ​សំណងប្រាសាទ​ខ្មែរ​ជាច្រើន ជាពិសេស​សំណង់ប្រាសាទធំៗ​បន្សល់ទុក​ក្នុង​ខេត្ត​ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ថៃ​នេះ។

1/ ប្រាសាទ​ភ្នំ​រុង/Phanom Rung temple

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាងសង់ឡើងចន្លោះសតវត្សទី១០ និងទី១៣ ក្នុងរជ្ជកាលព្រះមហាក្សត្រព្រះបាទសូរ្យវរ្ម័ន​ទី២​ (១១១៣-១១៥០)​ តាមរចនាបថខ្មែរ (រចនាបថបាខែង និងរចនាបថបាយ័ន)។ ប្រាសាទនេះឧទ្ទិសដល់ព្រះសិវៈ​នៅក្នុង​ព្រហ្មញ្ញសាសនាកសាង​ឡើង​ដោយថ្មភក់ និង​ថ្មបាយក្រៀម បែរមុខទៅទិសខាងកើត ដែលមានជណ្ដើរចាប់ពីជើងភ្នំរហូតដល់តួប្រាសាទមាន ជណ្ដើរ​៣​ជាន់អមទៅដោយនាគ

2/ ប្រាសាទ​មឿងតាំ/Mueang Tam

ប្រាសាទមឿងតាំជាប្រាសាទបុរាណខ្មែរមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រះគុណឆៃ ខេត្តបូរីរម្យ ប្រទេសថៃ។ រចនាបថប្រាសាទនេះគឺ រចនាបថឃ្លាំង និងរចនាបថបាពួន។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១១ ដល់ដើមសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសដល់ព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។

3/ ប្រាសាទ​កុដិ​ឫស្សី​បាន​មឿង​គោក/Kuti Ruesi Bang Muang Khok temple

មាន​ចម្ងាយ​ប្រហែល ៧៥០ ម៉ែត្រ​ពី​ប្រាសាទមឿងតាំ ប្រាសាទ​កុដិ​ឫស្សី​បាន​មឿង​គោក ជា​មន្ទីរព្យាបាល​រោគ​ក្នុង​សម័យ​អង្គរ​កសាង​ឡើង​ក្នុង​រាជ​ព្រះបាទជ័យវរ្ម័ន​ទី ៧ ចន្លោះ​ឆ្នាំ ១១៨២ដល់១២១៩។

4/ ប្រាសាទ​កុដិ​ឫស្សី​បាន​ណង​បួរាយ/Kuti Ruesi Ban Nong Bua Rai temple

ប្រាសាទ​កុដិ​ឫស្សី​បាន​ណង​បួរាយគឺជាប្រាសាទមួយក្នុងចំណោម ១០២ ​អ​រោ​គ្យ​សាលា (មន្ទីរពេទ្យ) ដែលបានសាងសង់ក្នុង​រាជ្យ​ព្រះបាទជយវរ្ម័នទី ៧ (១១៨២២-១២១៩) នាសម័យ​អង្គរ​ តែ​មិនទាន់បានសាងសង់​រួចរាល់ទាំងស្រុង​ទេ។

5/ ប្រាសាទ​គូសួនតែង/Ku Suan Tang temple

6/ ប្រាសាទ​បានប៊ុ/Ban Bu temple,

ប្រាសាទបានប៊ុ កសាងនៅតាមបណ្តោយផ្លូវពីរាជធានី​អង្គរទៅភីមៃ។ ប្រាសាទ​នេះ​រងការ​ខូចខាត​និង​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ជួសជុល​ថ្មី​ឡើងវិញ។

7/ ប្រាសាទ​ណង​តាប្លេង/Nong Ta Plaeng temple

8/ ប្រាសាទ ណងហង្ស Prasat Nong Hong

ប្រាសាទណងហុងគឺជាប្រាសាទបុរាណតូចមួយក្នុង​ខេត្ត​បូរីរម្យ​។ សាងសង់​នៅលើ​គ្រឹះថ្មបាយក្រៀមបែរមុខទៅទិសខាងកើតជាកន្លែងច្រកចូលតែមួយ។

9/ ប្រាសាទ គោកងិវ Prasat Kok Ngiu

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនដើម្បីជាក្តីសង្ឃឹមរបស់ប្រទេសជាតិ

ពលករខ្មែរ
ព័ត៌មានជាតិ៥ ម៉ោង មុន

ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំតាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវា ចេញ-ចូល

Sokha Hotels

ព័ត៌មានពេញនិយម