ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ គ្រោងបង្កើតបន្ថែមឃុំ សង្កាត់ថ្មីចំនួន៦
ឃុំ សង្កាត់ថ្មីចំនួន៦ ត្រូវបានក្រសួងមហាផ្ទៃ ពិនិត្យឃើញថា មានលក្ខណៈសម្បត្តិសមស្របអាចបង្កើតបាន ក្រោយប្រជុំពិនិត្យពិភាក្សា និងវាយតម្លៃលើករណីសំណើសុំបង្កើតឃុំ សង្កាត់ថ្មី និងសំណើសុំ កែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ដោយផ្អែកលើកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ ការគ្រប់គ្រងរដ្ឋបាល ការផ្ដល់សេវាសាធារណៈ និងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ។
ក្នុងលិខិតរបស់អគ្គនាយកដ្ឋានរដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ជម្រាបជូនអភិបាលខេត្តចំនួន៦ បានបង្ហាញថា ឃុំ សង្កាត់ថ្មីដែលគ្រោងបង្កើតថ្មីនោះរួមមាន ទី១ ឃុំបួរវិល ដោយបំបែកចេញពី ឃុំបវេល នៃស្រុកបវេល ខេត្តបាត់ដំបង។ ទី២ ឃុំអូរកណ្តៀរសែនជ័យ ដោយបំបែកចេញពី ឃុំអូរគ្រៀង នៃស្រុកសំបូរ ខេត្តក្រចេះ។ ទី៣.ឃុំភ្នំក្រាំងដីមាស ដោយបំបែកចេញពី ឃុំស្វាយជ្រុំ នៃស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ទី៤.ឃុំយាយម៉ៅពេជ្រនិល ដោយបំបែកចេញពី ឃុំត្រែងត្រយឹង នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ទី៥.សង្កាត់អូរជ្រៅ ដោយបំបែកចេញពី សង្កាត់ប៉ោយប៉ែត នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយ ។និងទី៦.សង្កាត់អូរឫស្សី ដោយបំបែកចេញពី សង្កាត់ផ្សារកណ្ដាល នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយ
ក្នុងលិខិតដដែល ក៏បង្ហាញពីការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងឃុំសំបូរ ជាមួយនឹងឃុំវឌ្ឍនៈ នៃស្រុកសំបូរ ខេត្តក្រចេះនិងការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងឃុំបឹងល្វា ជាមួយនឹងឃុំកំពង់ថ្ម និងឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ផងដែរ។
ជាមួយនឹងការបង្កើតឃុំ សង្កាត់ថ្មី ការកែសម្រួលព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ នេះ អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ក៏ណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង ក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ បន្ទាយមានជ័យ ត្រូវយកចិត្តទុកដាក់រៀបចំក្រុមការងារចុះកំណត់ព្រំប្រទល់រដ្ឋបាលរបស់ឃុំ សង្កាត់ថ្មី និងការកែសម្រួលពំ ប្រទល់រដ្ឋបាលដូចបានកំណត់ខាងលើ ឱ្យបានច្បាស់លាស់ដោយត្រូវខិតខំកំណត់ព្រំប្រទល់ យកគោលធម្មជាតិ និងជៀសវាងការប៉ះពាល់ដល់កម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ រៀបចំរបាយការណ៍សិក្សាស្រាវជ្រាវស្តីពីការបង្កើតឃុំ សង្កាត់ថ្មី និងការកែសម្រួលព្រំប្រទល់ រដ្ឋបាល (តាមគំរូជូនភ្ជាប់មកជាមួយ) រៀបចំផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ថ្មី និងផែនទីកែសម្រួលព្រំប្រទល់រដ្ឋបាលថ្មី ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ហើយកិច្ចការតាមការណែនាំខាងលើនេះ ត្រូវចាត់ចែងឱ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រួចផ្ញើមកអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ។ ក្នុងករណីផុតរយៈពេលកំណត់ អគ្គនាយកដ្ឋានរដ្ឋបាលមិនទទួលខុសត្រូវឡើយ។
គួរបញ្ជាក់ថា នៅកម្ពុជាមានឃុំ សង្កាត់ សរុបនៅទូទាំងប្រទេស ចំនួន១៦៤៦ឃុំ សង្កាត់ ក្នុងនោះឃុំចំនួន១៤០៥ និងសង្កាត់ចំនួន២៤១៕
អត្ថបទ ៖ ពុធិកា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ