Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ប្រយ័ត្ន​ណាស់ ខ្លាច​ណាស់​ នៅ​តែ​ឆ្លង​កូវីដ ប្រកាស​ប្រាប់​មហាជនកុំមេីលស្រាល​កូវីដ-១៩​ឲ្យសោះ

បានផុស

នៅ

ភ្នំពេញ៖ រហូតមកដល់ពេលនេះបញ្ហាជំងឺកូវីដ-១៩ នៅតែមានចំនួនអ្នកឆ្លងច្រើនគួរឲ្យបារម្ភនៅឡើយ ក្រោយផ្ទុះព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភ:។ ជាមួយគ្នានេះក៏មានគណនីហ្វេសប៊ុកមួយបានអំពាវនាកុំមេីលស្រាល​កូវីដ-១៩​ឲ្យ​សោះ។

យោងតាមម្ចាស់ Account Facebook ឈ្មោះ Liv Puma ដោយ​មិនចង់លាក់បាំងការពិត បាន​រៀបរាប់​ប្រាប់​មហាជន​​ ដេីម្បីប្រយោជន៍​រួម​ទាំងអស់គ្នា ក្រោយ​ពេល​ឆ្លង​កូវីដ​ដោយ​មិន​នឹកស្មាន​ ហើយអំពាវនាវ​ដល​់បងប្អូន​​ត្រូវ​ចេះប្រុងប្រយ័ត្ន​ កុំ​ឲ្យ​មើលស្រាល​ជំងឺ​កូវីដ​ឲ្យ​សោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​រូប​នេះ​បាន​បញ្ជាក់ថ​ា៖ “ពេលនេះខ្ញុំឆ្លងកូវីដ-១៩ហេីយ ហេីយខ្ញុំកំពុងព្យាបាលនៅផ្ទះដាច់តែឯងជាន់លេី។ ទៅ​ណា​​មក​​ណា​ ខ្ញុំ​តែងតែ​ពាក់ម៉ាស់គ្រប់ពេល ​ខ្ញុំប្រយ័ត្នណាស់​តែកូវីដនៅតែឆ្លងមកខ្ញុំបាន ហេីយខ្ញុំក៏មិនដឹងខ្លួនឯងដែរថា ឆ្លងមកពីណា​ហេីយឆ្លងពេលណាដែរ”។

បុរ​ស​រូប​នេះ​បន្ត​ថា មួយរយៈ​ចុងក្រោយ​នេះគេ​នៅតែផ្ទះនិងកន្លែងធ្វេីការ (Office) ​ក្រៅពីនេះ​ទៅផ្សារទិញម្ហូបតាមផ្សារទំនេីបតូចៗ​ម្តង​ម្តាល​ប៉ុណ្ណោះ។

បុរសរូបនេះបញ្ជាក់ទៀតថា ទោះ​បី​គេ​បាន​ចាក់វ៉ាក់សាំង២ ដងហេីយ​ក៏​ដោយ​ កុំមេីលស្រាលឲ្យ​សោះ​ ជាពិសេស​ប្រយ័ត្ន​កូនក្មេងដែលមិនទាន់បានចាក់វ៉ាក់សាំង។ សូមប្រយ័ត្នអោយមែនទែនកុំព្រហេីនអោយសោះ។

បុរង​ដែលប្រកាស​ខ្លួន​ឆ្លង​កូវីដ​បានប្រាប់​ថា គេ​បាន​ចេញរោគសញ្ញា៥ថ្ងៃ​ហេីយ​ តែប្រហែលមកពីវ៉ាក់សាំងជួយទេីបធ្វើ​ឲ្យ​គេ​មិនធ្វេីទុក្ខខ្លាំង​ គ្រាន់តែមានអាការ:ដូចផ្តាសាយធំ​។

អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួន ស្រេង​បាន​ថ្លែង​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​នៅ​រាជធានី​ភ្នំពេញ​ថា​ ក្នុង​មួយ​ថ្ងៃ​រាជធានីភ្នំពេញ​បន្ត​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចន្លោះ​ពី ២០០ ទៅ ៣០០ នាក់។

លោកអភិបាលក្រុង បាន​​កត់សម្គាល់​ករណី​រកឃើញ​អ្នក​ឆ្លង​ថ្មី​កើត​មាន​លើ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ផង​ដែរ។

យ៉ាងណា​លោក​បាន​ថ្លែងបញ្ជាក់​​ថា ករណី​ឆ្លង​លើ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ មិន​មាន​អាការៈធ្ងន់ធ្ងរ​ ដោយសារ​សុខភាព​ជនរងគ្រោះ​នៅ​តែ​រឹងមាំ ហើយ​វ៉ាក់សាំង​​មានប្រតិកម្ម​តបត​ជាមួយ​វីរុស​កូ​វីដ​-១៩ ហើយការ​ព្យាបាល​មាន​ប្រសិទ្ធភាពខ្ពស់​​ប្រើ​ពេល​ត្រឹម ៧ទៅ៩​ថ្ងៃ ជា​សះស្បើយឡើងវិញ។ 

លោកអភិបាលក្រុង​បាន​ហៅ​យុទ្ធនាការ​បញ្ចប់ការ​ចាក់វ​៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ​ជា​ជោគជ័យ ខណៈ​មាន​ពលរដ្ឋ​អាយុ​ពី ១៨ ឆ្នាំ ចំនួន ១,៧​លាន​នាក់​​បាន​ទទួលការ​​ចាក់​​វ៉ាក់សាំង​រួច​ស្មើ ៩៩ភាគរយ​ក្នុង​ចំណោមពលរដ្ឋនៅ​រាជធានី​ភ្នំពេញ។

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៧ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១២ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម