Connect with us

ព័ត៌មានជាតិ

រួមភេទ​ជា​មួយ​អនីតិជន​ដប់​ប្រាំ​ថ្ងៃ​ក្រោយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

បានផុស

នៅ

យុវជនម្នាក់ត្រូវសមត្ថកិច្ចនគរបាល​ប៉ុស្តិ៍​ក្រាំងធ្នង់ ​ឃាត់ខ្លួនតាមពាក្យ​បណ្ដឹង​ពី​អាណាព្យាបាល​ក្មេងស្រី  ករណី​រួមភេទ​ជាមួយ​អនីតិជន​ អាយុ១៤ឆ្នាំ ។
 
សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា កាលពីម៉ោង១៦  និង០០នាទី ល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០  នគរបាល​ប៉ុស្តិ៍​រដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជន សង្ស័យ ០១នាក់ ករណីរួមភេទជាមួយ​អនីតិជន​អាយុ១៤ឆ្នាំ នៅ​ចំណុចក្នុងផ្ទះសំណាក់ បឹងឈូក បន្ទប់លេខ២០៦  ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
 
ជនសង្ស័យឈ្មោះ រុំ ចាន់សារ៉ា  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ  (គ្មានសារធាតុញៀន) ។
 
សមត្ថកិច្ចប្រាប់ថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង២១ និង០០នាទី ជនសង្ស័យ ឈ្មោះ រុំ ចាន់​សារ៉ា បានជិះម៉ូតូដឹកជនរងគ្រោះចូលផ្ទះសំណាក់បឹងឈូក លួងលោម​រួមភេទ​ បាន​សម្រេចជាមួយ កុមារី​ឈ្មោះ ឡ ស ឡ ​ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះសង់ថ្មី  ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ការឃាត់ខ្លួនជនសង្ស័យរូបនេះ ដោយយោងតាមបណ្តឹងរបស់​ក្រុមគ្រួសាររបស់ជន​រង​គ្រោះ ។
 
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាម​នីតិវិធី​ ៕
 
អត្ថបទ ៖ រ៉ាវុទ្ធ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម