Connect with us

ព័ត៌មានជាតិ

អ្នកព្យាបាលជំងឺកូវីដ-១៩តាមផ្ទះបានកើនជិត១ពាន់នាក់ ឯអ្នកជាសះស្បើយមានច្រើនរយនាក់

បានផុស

នៅ

ភ្នំពេញ៖ អ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ គិតមកដល់ម៉ោងនេះបានកើនឡើងដល់ចំនួនជិត១ពាន់នាក់ ហើយក្នុងចំនួននេះ មានអ្នកសះជាជាច្រើនរយនាក់ផងដែរ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងអាជ្ញាធរ ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តឱ្យមានការព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ ខណៈដែលជំងឺនេះពីមួយថ្ងៃទៅមួយថ្ងៃមិនមានការថមថយសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំមួយតាមរយៈ Video Conference ជាមួយលោក ស្នងការការនគរបាលរាជធានី លោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។
លោក​ ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា គិតមកដល់ម៉ោងនេះ អ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះបានកើនឡើងដល់ចំនួន៩១៥នាក់ហើយ ហើយក្នុងចំនួននេះ មានអ្នកសះជាពីជំងឺ ចំនួន២៦៨នាក់ និងមានអ្នកកំពុងព្យាបាលចំនួន៦៤៧នាក់ ស្រីចំនួន៣១៧នាក់។

លោកបញ្ជាក់ថា ការកើនឡើងនូវចំនួនអ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះនៅប៉ុន្មានថ្ងៃនេះ ដោយសារតែយើងបានលើកទឹកចិត្តឱ្យពួកគាត់បានព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ។ លោកបន្តថា ចំពោះអ្នកជំងឺដែលមាន និងកំពុងព្យាបាលនៅតាមមណ្ឌល ពួកគាត់អាចសុំការអនុញ្ញាត សូមប្តូរទៅព្យាបាលនៅតាមផ្ទះវិញបាន តែត្រូវមានកិច្ចសន្យាជាមួយក្រុមការងារដោយភ្ជាប់នូវលក្ខខណ្ឌច្បាប់មួយចំនួន ហើយយើងជាអ្នករាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីគ្រប់គ្រង មើលខុសត្រូវពួកគាត់។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ ក្រោយការពិនិត្យធ្វើតេស្តទៅឃើញវិជ្ជមានកូវីដ-១៩ ក្នុងនាមជាអាជ្ញាធរ និងក្រុមគ្រូពេទ្យ ត្រូវសួរនាំពួកគាត់ថាតើមានលទ្ធភាពទៅព្យាបាលនៅតាមផ្ទះទេ បើមាន យើងត្រូវជូនពួកគាត់មកផ្ទះខ្លាចពួកគាត់ទៅណាផ្តេសផ្តាសមុនចូលផ្ទះ។ នៅផ្ទះទៀតសោធន៍ ទោះបីផ្ទះនោះ ជាផ្ទះអ្នកណាក៏ដោយត្រូវតែដាក់ស្លាកសញ្ញា (ឡូហ្គោ) ដែលចេញដោយសាលារាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋផ្សេងទៀតបានដឹង និងចេះប្រយ័ត្នខ្លួន។ ចំពោះសំរាមនៅផ្ទះអ្នកព្យាបាលជំងឺកូវីដ-១៩ មិនអនុញ្ញាតឱ្យយកចេញរាល់ថ្ងៃទេ គឺត្រូវទុករយៈពេល៧២ម៉ោងទើបអោយយកចេញមកក្រៅម្តង ព្រោះខ្លាចរីករាលដាលជំងឺកូវីដ-១៩។

លោក ឃួង ស្រេង បានបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ចំណោះការងារព្យាបាលនៅតាមផ្ទះនេះ ដោយអាយុជីវិត និងជោគវាសនាពួកគាត់ត្រូវពឹងពាក់មកលើអាជ្ញាធរហើយ។
លោកឃួង ស្រេង យល់ឃើញថា ការព្យាបាលតាមផ្ទះពិតជាទទួលបានបានេះជោគជ័យ ដោយសារតែប្រជាពលរដ្ឋ ចូលរួមសហការ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការងារនៃការព្យាបាលតាមផ្ទះនេះ។
គួរបញ្ជាក់ថា ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះនេះ ធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយជំហានទៅមុខរួចហើយ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម