Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ករណី គាស់​ទ្វារ​ក្រុមហ៊ុន​លួចយក​ទ្រព្យសម្បត្តិ

បានផុស

នៅ

នគរបាល​ខណ្ឌ​ដង្កោ សហការជាមួយនគរបាលខណ្ឌ​ពោធិ៍​សែនជ័យ បាន​ស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ឋ​ករណី​លួច មានស្ថាន​ទម្ងន់​ទោស ដោយការ​គាស់ទ្វារក្រុមហ៊ុនលួចយក​ទ្រព្យសម្បត្តិ​ ។

ជនសង្ស័យមានឈ្មោះ រ៉ា ឌីណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ស្ថិត​នៅ​ភូមិទូលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាល​ពី​វេលា​ម៉ោង១៦ និង៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧ ​ ឈ្មោះ ទួន ប៉ូលី ភេទប្រុស អាយុ​៣៧ឆ្នាំ ជាអ្នកគ្រប់គ្រង ក្រុមហ៊ុន និងបុគ្គលិកផ្សេងៗទៀត បានបិតទ្វារចាក់សោរការិយាល័យ​ក្រុម​ហ៊ុន ផ្ទះលេខ២៦C ផ្លូវ​លេខ​០២C បុរី ពិភពថ្មី  ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌ​ដង្កោ ​បានត្រឹមត្រូវ ហើយនាំគ្នាទៅផ្ទះ​រៀងៗខ្លួន។ រហូតដល់ ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៧ និង៣០នាទី​ព្រឹក ទើបឈ្មោះ ទួន ប៉ូលី ​មកក្រុមហ៊ុនចាក់សោរទ្វារដើរចូលទៅក្នុងការិយាល័យក្រុមហ៊ុន ដើម្បីធ្វើការ​ស្រាប់តែ​ឃើញ​សម្ភារ​នៅក្នុងក្រុមហ៊ុនមានភាព​រប៉ាត់រប៉ាយ និងមាន​បាត់​របស់​របរ​ដែល​ទុកនៅក្នុង​ក្រុមហ៊ុន​ខាងលើ ។

ពេលនោះ​ក៏បានឆែកមើល​កាមេរ៉ា​សុវត្តិភាព​ឃើញជនសង្ស័យឈ្មោះ រ៉ា ឌីណា ភេទប្រុស អាយុ៣៧ឆ្នាំ ជាអតីតបុគ្គលិក​​បម្រើការ​នៅក្នុង​ក្រុមហ៊ុន​ ដែលក្រុមហ៊ុនបាន​បញ្ឈប់​ពី​ការងារ ​​។​ ក្រោយពីដឹងថា មានចោរ​គាស់គាស់កកាយបែបនេះ ទើបនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឈ្មោះ ទួន ប៉ូលី តំណាងឲ្យជនរង​គ្រោះ ឈ្មោះ កៅ តុលា ភេទប្រុស បាន​រាយការណ៍​ និងដាក់ពាក្យបឹ្ដងនៅអធិការដ្ឋាននគរបាល​ខណ្ឌដង្កោ ដើម្បីឲ្យជួយស្រាវជ្រាវ​ និងឈានដល់ការឃាត់ខ្លួនតែម្ដង៕

​​អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៥៥ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៥៦ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៥៧ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៥៨ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម