ព័ត៌មានជាតិ
ច្របាច់ក និងខ្ទប់មាត់ប្រពន្ធសម្លាប់ចោល នៅបន្ទប់ជួល ដោយភ្លើងប្រចណ្ឌ
កាលពីថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទីយប់ នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង មានករណីឃាតកម្មមួយបានកើតឡើងដោយបុរសជាប្តី ច្របាច់ក នឹងខ្ទប់មាត់ប្រពន្ធ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុនៅបន្ទប់ជួល ដោយសង្ស័យភ្លើងប្រចណ្ឌ។
បើយោងតាមការឲ្យដឹងពីអធិការដ្ឋាននគរបាលក្រុងព្រៃវែងថា ជនរងគ្រោះមានឈ្មោះ អី សះ ភេទស្រី អាយុ៣៩ឆ្នាំ ខ្មែរអីស្លាម មុខរបរលក់អីវ៉ាន់តាមរថយន្ត ដែលមានទីលំនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ពីរនាក់ប្ដីប្រពន្ធនេះ ជាអ្នកលក់អីវ៉ាន់តាមរថយន្តម៉ាក់ camry។ ចំណែកជនសង្ស័យជាប្ដីឈ្មោះ យ៉ា ហ្វា ភេទប្រុស អាយុ៤១ឆ្នាំ ខ្មែរអីស្លាម មុខរបរលក់អីវ៉ាន់តាមឡាន មានទីលំនៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។


តាមការបំភ្លឺពីម្ចាស់ផ្ទះនិងកូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា ដោយមានការសង្ស័យឮសំឡេង កូនក៏នាំគ្នាគាស់កញ្ចក់បង្អួច មើលឃើញជនសង្ស័យកំពុងប្រព្រឹត្ត ដោយច្របាច់កនឹងខ្ទប់មាត់ជនរងគ្រោះ ហើយនាំគ្នាគាស់ទ្វារទៅជួយ តែជនរងគ្រោះត្រូវបានបាត់បង់ជីវិត ទៅហើយ បានរាយការណ៍មកសមត្ថកិច្ចជួយអន្តរាគមន៍។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ដោយផ្អែកទៅលើការពិនិត្យវិភាគ និងធ្វើកោសល្យវិច័យទៅលើសាកសព គឺពិតជាស្លាប់ដោយការច្របាច់កនឹងខ្ទប់មាត់ពិតប្រាកដមែន មូលហេតុមានការប្រចណ្ឌទៅលើជនរងគ្រោះ៕

អត្ថបទ៖ សៅគ្រី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី