ព័ត៌មានជាតិ
ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិខ្យល់កន្ត្រាក់ ចំនួន៧៧គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ
កំពង់ធំ ៖ នាព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ៦៦គ្រួសារ ដែលធ្វើឲ្យប៉ះពាល់បើកដំបូល ចំនួន ៧១ខ្នងផ្ទះ និងរលំទាំងស្រង់ ចំនួន ៦ ខ្នងផ្ទះ ព្រមទាំងបណ្ដាលឲ្យមានអ្នករងរបួសស្រាលចំនួនពីរនាក់ផងដែរ ស្ថិតនៅភូមិជ័យ និងភូមិស្លែងខ្ពស់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីតាំង ៤ផ្សេងគ្នា។

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះពុកម៉ែបងប្អូន ដែលរងប៉ះពាល់ដោយខ្យល់កន្ត្រាក់នៅពេលនេះ ដោយមិនមានការប្រកាន់នូវពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានសម្ដែងនូវការសោកស្ដាយបំផុតចំពោះការបាត់បង់នូវទ្រព្យសម្បត្តិក៏ដូចជាការខូចខាតផ្ទះសំបែង ដែលបង្កឡើងដោយគ្រោះមហន្តរាយនៅពេលនេះ ហើយគ្រោះមហន្តរាយនេះ តែងតែកើតមានឡើងនៅគ្រប់ទីកន្លែង ដោយគ្មាននរណាម្នាក់ចង់ជួបនោះទេ។ ដូច្នេះសូមពុកម៉ែបងប្អូននៅពេលដែលមានភ្លៀងលាយឡំជាមួយនឹងខ្យល់ខ្លាំង សូមរកទីជម្រកណាមួយដែលមានសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។

ទន្ទឹមនឹងនោះដែរ ខណៈពេលជំងឺកូវីដ-១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់ក្នុងខេត្តឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់ក្រុមការងារទាំងអស់រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការការពារខ្លួន ជៀសឲ្យផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយសូមរៀនរស់ក្នុងបរិបទថ្មីសម័យកូវីដ និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំនោះទេ ហើយវ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់នៅក្នុងខែកក្កដានេះ៕
ដោយ ៖ ប៊ុន រដ្ឋា








-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ